មន្ត្រីនគរបាលក្រសួងមហាផ្ទៃមួយរូប រួមជាមួយកូនស្រី ដែលវាយសិស្សសាលាជម្ពូវ័ន ត្រូវបានបញ្ជូនទៅតុលាការហើយ

0
413

ភ្នំពេញ ៖ ទីបំផុត មន្ត្រីនគរបាលក្រសួងមហាផ្ទៃមួយរូប រួមជាមួយកូនស្រី ពាក់ព័ន្ធនឹងសំណុំរឿងបង្កហិង្សា វាយសិស្សសាលាជម្ពូវ័ន បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់ ប្រុស១នាក់ ពេលនេះ ត្រូវបានបញ្ជូនទៅតុលាការហើយ។ ក្រោយពីនគរបាលឃាត់ខ្លួន ទោះជាមានសាច់ញាតិ រកមេធាវី មកជួយជ្រោមជ្រែង ក្នុងបំណងរត់ការ យ៉ាងណាក្តី ក៏កម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធីដដែល។

ដោយយោងតាមបណ្តឹងពីភាគីរងគ្រោះ និងលោកគ្រូអ្នកគ្រូ កាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០រួចមក នៅរសៀលថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២០ នគរបាលទំនើង និងកូនស្រី ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាកាហើយ ដោយមិនហ៊ានទុកយូរទេ។

មន្ត្រីនគរបាលខាងលើឈ្មោះ ឈុំ សាវ៉េត និង មានឈ្មោះក្រៅ ឆាយ វ៉ាន់ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ចំណែកកូនស្រីឈ្មោះ ផុង ភិជ្ជរ៉ាប៊ុតសត្យា អាយុ១៧ឆ្នាំ៕

Facebook Comments
Loading...