ឆៃ សារ៉ា ដឹកដៃហ៊ីម សេរី ឡើងសាកវិជ្ជាគុនជាមួយកីឡាករអាលើម៉ង់ និងកីឡាករថៃ

0
1060

ភ្នំពេញ ៖ កីឡាករឆៃ សារ៉ា អ្នកប្រដាល់សមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវគេផ្គូផ្គងឲ្យជួបប្រកួតជាមួយកីឡាករអាលើម៉ង់ ហ្គានជី អ៊ីស្មាអ៊ែល ខណៈកីឡាករជើងខ្លាំងទម្ងន់ស្រាល ហ៊ីម សេរី អ្នកប្រដាល់របស់ក្លិបតាព្រហ្មមានជ័យ ត្រូវជួបប្រកួតេជាមួយកីឡាករថៃប៊ីកបូស ប៉.ប្រាវិត នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី០៨ ខែមីនា ឆ្នាំ២០២០។

ដែលត្រូវឡើងប្រកួត ជាមួយកីឡាករជន​ជាតិអាលើម៉ង់ហ្គានជី អ៊ីស្មាអ៊ែល ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម​ អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករអាលើម៉ង់ ម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុនណានោះដែរ។ តែគូនេះត្រូវបានក្រុម​អ្នកវិភាគ​ប្រ​ដាល់ក្នុងស្រុក​អះអាង​​ថា មានសង្ឃឹមឈ្នះច្រើន​ព្រោះ​កីឡាករកម្ពុជារូបនេះ ជាអ្នកលេង​ស្នៀ​តកែងយ៉ាងស្ទាត់ជំនាញ ហើយស្នៀតកែង​នេះ​ហើយ​ដែលធ្វើឲ្យគេល្បីល្បាញមកដល់​សព្វ​ថ្ងៃនេះ។

កីឡាករឆៃ សារ៉ា កាលគេមិនទាន់បាត់មុខពីសង្វៀនមួយរយៈ ការប្រកួតរបស់គេកន្លងមកស្នៀតកែង និង​ជង្គង់​របស់ឆៃ សារ៉ា ដែលវាយចេញប្រយោលក៍​បាន​ចូល​គៀកក៍បាននោះ បានធ្វើឲ្យគូរ​ប្រ​កួតរ​ប​ស់​ខ្លួន ពិបាក​ទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួល គូរ​ប្រកួតដ៍អស្ចារ្យទៀតផង។ ចំណែកឯ​ស្នៀ​ត​ជើង​ទាត់របស់​ឆៃ សារ៉ា ក៍ល្អ​ហើយ​ខ្លាំង​ណាស់​ដែរ។ ប៉ុន្តែ​យ៉ាងណា កីឡាករឆៃ សារ៉ា ក៏​មាន​ចំ​ណុច​ខ្សោយខ្លះ​ដែរ គឺត្រង់​គេ​វាយ​ចេញ​រាង​យឺតបន្តិចប៉ុណ្ណោះ។ ចាំមើលកីឡាករឆៃ សារ៉ា ជាអ្នកឈ្នះឫកីឡាករជន​ជាតិអាលើម៉ង់ហ្គានជី អ៊ីស្មាអ៊ែល?។

ដោយឡែកកីឡាករកម្ពុជាហ៊ឹម សេរី ជួបកីឡាករថៃប៊ីកបូស ប៉.ប្រាវិត វិញត្រូវបាន​អ្នកតាម​ដាន​លើក​ឡើងថា កីឡាករកម្ពុជាមានសង្ឃឹមឈ្នះច្រើនព្រោះកីឡាករហឹម សេរី នាពេល​បច្ច​ប្បន្ន​នេះន​ណា​ក៍ទទួល​ស្គាល់​ថា ជាកីឡាករជើងខ្លាំង​វ័យ​ក្មេង​១រូប ដែលកំពុងទទួល បាន​ការគាំទ្រ​យ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើ​ក្បា​ច់​គ្រប់​ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យកី​ឡាករ​ក្នុង​ស្រុក និងក្រៅស្រុកត្រូវ​បានចុះ​ចាញ់ជា​បន្តបន្ទាប់។

ការអះអាងបែបនេះក៍ដោយសាហ៊ឹម សេរី មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​ ​មានការ​រីក​ចំ​រើន​ជាង​មុនច្រើនទាំងស្នៀត​គុន​ទាំង​កម្លាំង​ស៊ុហ្វ ពោលគឺគេ​ហ្វឹកហាត់បាន​ជាប់លាប់ ​ធានា​បាន​ក្នុង​ការ​​ប្រកួត​ប្រាំ​ទឹក​ដោយ​គ្មាន​បញ្ហាអ្វីឡើយ។ ​ជាងនេះទៅទៀតនោះហ៊ឹម សេរី ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួតណាស់​ព្រោះរូបគេ ប្រកួត​មិន​ចេះ​លាក់កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀត​ផង ហើយមាន​បទពិសោធ​ន៍​និង​​តិចនិក​​ក្នុង​ការ​ប្រកួត​ច្រើន ជាមួយកី​ឡា​ករ​ក្នុង​ស្រុក​និង​កីឡាករបរទេសថែមទៀត។ ចាំមើលហ៊ឹម សេរី អាច​យកឈ្នះលើកីឡាករថៃ​ប៊ីកបូស ប៉.ប្រាវិត ដូចការអះអាងរបស់អ្នក​តាមដានកីឡាប្រ​ដា​ល់កម្ពុជា​ដែរឬយ៉ាងណា?៕

Facebook Comments
Loading...