ទំនុកចិត្ត១០០%! ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា បង្ហាញពីក្រុមជំនាញត្រួតពិនិត្យគុណភាពម្ហូបអាហារ ស្របតាមស្តង់ដាជប៉ុន

0
254

ភ្នំពេញ ៖ ក្រុមជំនាញត្រួតពិនិត្យគុណភាពម្ហូបអាហាររបស់ផ្សារទំនើបកសិផលធម្មជាតិ ឡេងណាវ៉ាត្រា ត្រូវបានបណ្ដុះបណ្ដាលបច្ចេកទេស នៅមជ្ឈមណ្ឌលត្រួតពិនិត្យប្រមូលផ្ដុំគុណភាព ដែលឧបត្ថម្ភដោយប្រទេសជប៉ុន និងបណ្ដុះបណ្ដាលបច្ចេកទេសលក្ខណៈស្តង់ដារ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ហៅកាត់ថា(JICA) ទទួលស្គាល់ដោយក្រសួងកសិកម្ម នេះបើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងផ្សារ។

តាមការលើកឡើងពីអ្នកគ្រប់គ្រងផ្សារ វត្តមាន”ផ្សារកសិផលធម្មជាតិ ឡេងណាវ៉ាត្រា” ដែលត្រៀមបើក​សម្ពោ​ធ​នាពេលឆាប់ៗខាងមុខនេះ នឹងចូលរួមចំណែកជួយជ្រោម ជ្រែងកសិករ និងស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល។ផ្សាររបស់លោកឧកញ៉ា វ័យក្មេងកំពុងមានប្រជាប្រិយភាពនេះ ក្រុមហ៊ុនបានប្រមូលទិញកសិផល ពីកសិករដែលបច្ចុប្បន្នបានចងក្រងនិងប្រមូលទិញជាមួយកសិករសរុប មានរហូតដល់ទៅ១៨ខេត្តក្រុង សម្រាប់យកមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ អ្វីដែលជាទំនុកចិត្ត កសិផលទាំងអស់ត្រូវបានតាមដានត្រួតពិនិត្យតាំងពីកន្លែងដាំដុះ រហូតដល់កន្លែងវេចខ្ចប់។ ក្នុងនោះដែរកសិករទាំងអស់ត្រូវបានចុះកិច្ចសន្យានិងកុងត្រាស្របតាមគោលការណ៍ដាំដុះតាមគោលការណ៍ធម្មជាតិ។

ដើម្បីជួយដល់កសិករ ក្រុមហ៊ុន បានបញ្ជូន ធនធានមនុស្សគ្រប់ជំនាញចុះពន្យល់និងណែនាំក្នុងការដាំដុះតាមគោលការណ៍ធម្មជាតិ ដោយមិនប្រើប្រាស់សារធាតុគីមី។ ជាមួយនឹងការប្រមូលទិញនេះផងដែរប្រសិនបើកសិករណាមួយ មានគំនិតបន្លំល្មើសនឹងលក្ខន្តិកៈប្រើប្រាស់សារធាតុគីមី នឹងត្រូវទទួលការផាកពិន័យជាទឹកប្រាក់ ហើយបញ្ឈប់ការទទួលទិញពី ក្រុមហ៊ុនរយៈពេលមួយឆ្នាំ។”ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រា” ត្រូវផ្សព្វផ្សាយព័ត៌មានជាសាធារណៈជៀសវាងកសិករផ្សេងយកគំរូតាម។ តាមផែនការផ្សារដែលប្រមូលទិញ តែផលិតផលធម្មជាតិ របស់កសិករខ្មែរនេះ ដែលមហាជនគាំទ្រជាខ្លាំង ព្រោះវាចំណែកធំមួយជួយដល់កសិករខ្មែរ ឲ្យមានទីផ្សារ គ្រោងដាក់ដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២០។

ផ្សារមួយនេះ ដែលតាំងផ្សារគឺកណ្ដាលនៅ Olympia តែម្ដងហើយគ្រោងនិងពង្រីករហូតដល់ទៅ២៥០សាខាទូទាំងប្រទេសឯណោះ ដែលជំហានដំបូង គឺសម្រុកធ្វើនៅភ្នំពេញ នឹងខេត្តសៀមរាប ក្នុងនោះស្ទើរគ្រប់បុរី ក៏ដូចជាទីប្រជុំជនធំៗ នឹងមានវត្តមាន “ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រប់ទីកន្លែង។ ដើម្បីឲ្យកាន់តែមានភាពងាយស្រួលនឹងទំនើបនោះ ខាងក្រុមហ៊ុនបានរៀបចំការកុំម្ម៉ង់ទិញ តាមអនឡាញ ឬបញ្ជាទិញតាមទូរស័ព្ទដៃ កុំម្ម៉ង់តាម ទំនិញដែលលោកអ្នកត្រូវការ ត្រឹមតែ២០នាទី បន្លែផ្លែឈើ ឬ ត្រីសាច់តែ លោកអ្នកកម្មង់នោះ នឹងដឹកជូនផល់ផ្ទះលោកអ្នកតែម្ដង៕

Facebook Comments
Loading...