បុរសជនជាតិបង់ក្លាដេស្តម្នាក់ ដេកស្លាប់ក្នុងការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុង សង្ស័យខ្យល់គរ

0
758

ភ្នំពេញ ៖ បុរសជនជាតិបង់ក្លាដេស្តម្នាក់ ដេកស្លាប់ក្នុងការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុង សង្ស័យខ្យល់គរ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន​ នឹងសមត្ថកិច្ចជំនាញផ្នែកកោសលវិច្ច័យ ចុះទៅត្រួតពិនិត្យ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះកម្មករ សំណង់ការដ្ឋានក្រុមហ៊ុនប៊ូយ៉ុង ផ្លូវសហពន្ធ័រុស្ស៊ី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ ALOM JAHANGIR ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិបង់ក្លាដេស្ត មុខរបរ​ កម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ BX0979936។

សមត្ថកិច្ចមូលដ្ឋានបន្តថា មុនពេលកើតហេតុ គឺមានមេការសំណង់បានរាយការណ៍មកថា មានមនុស្សដេកស្លាប់ នៅក្នុងចំណុចខាងលើ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍បន្តទៅខាងសមត្ថកិច្ចជំនាញផ្នែកកោសលវិច្ច័យ ដើម្បីចុះមកពិនិត្យ។ យោងតាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូសពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពស្លាប់ដោយការគាំងបេដូង។ បច្ចុប្បន្ន សពតម្កល់ទុកវត្តទឹកថ្លា៕

Facebook Comments
Loading...