ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពប្លន់យកម៉ូតូ msxពីជនរងគ្រោះបានសម្រេច

0
170

ភ្នំពេញ ៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យចំនួន២នាក់ បន្ទាប់ពីធ្វើសកម្មភាពប្លន់យកម៉ូតូ msxពីជនរង គ្រោះខណៈជិៈម៉ូតូដើរលេង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង២០នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិ៤ នៅចំណុចផ្លូវបេតុងក្រុម ១សង្កាត់ច្រាំងចំរេះទី ១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថាជនសង្ស័យទី ១ឈ្មោះមើណាសៀត ហៅឆក់ភេទប្រុសអាយុ ២៧ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះលេខ ១២០១ ផ្លូវជាតិលេខ ៥ ក្រុមទី៤ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ មានសារជាតិញៀនជាប់នឹងខ្លួន ជនសង្ស័យទី២ ឈ្មោះចេងចាន់ វាសនា ហៅអាតឿ ហេតុប្រុស អាយុ១៨ឆ្នាំមុខរបរគ្មានអ្នកនៅផ្ទះជួលផ្លូវបេតុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវមានសារធាតុញៀនចាប់ខ្លួន។ ចំណែកជនរងគ្រោះឈ្មោះលី រ៉ូហ្សា ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរលក់ដូរនៅផ្ទះលេខ៧៨៦ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិខ២ សង្កាត់ច្រាំងចំរេះទី ២ខណ្ឌឫស្សីកែវ។

សម្ភារៈដកហូតមានម៉ូតូចំនួន២គ្រឿង ទី១ម៉ាក suzuki smah ពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ1C8047 ទី២ម៉ាកហុងដាអឹមអេសអេចលេខភ្នំពេញDD2852។

ប៉ូលិសបានឲ្យដឹងទៀតថា នៅថ្ងៃខែឆ្នាំខាងលើជនរងគ្រោះបានជិះម៉ូតូមានគ្នា ២នាក់ចេញពីផ្ទះក្នុងគោលបំណងដើរលេងក៏មានជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូពីរគ្រឿងតាមពីក្រោយលុះមកដល់ចំណុចកើតហេតុខាងលើក៏បានជិះម៉ូតូមកកាត់ពីមុខជនរងគ្រោះរួចបានធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះយកម៉ូតូជិះទៅដោយសុវត្ថិភាពហើយជនរងគ្រោះក៏បានស្រែកឲ្យគេជួយពេលនោះកម្លាំងសមត្ថកិច្ចក៏បានល្បាតនៅម្ដុំនោះក៏ចេញជួយអន្តរាគមន៍ឈានទៅឃាត់ខ្លួនជនសង្ស័យបាន២នាក់ និងម៉ូតូជនរងគ្រោះមកវិញនិងបក្ខពួកជនសង្ស័យ២នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់។ នៅចំពោះមុខអធិការខណ្ឌឬស្សីកែវកំពុងធ្វើការស្រាវជ្រាវជនសង្ស័យ២នាក់ទៀតដើម្បីដាក់ទោសតាមច្បាប់៕

Facebook Comments
Loading...