ស្ត្រីម្នាក់ ត្រូវសង្សារកាប់ជាច្រើនកាំបិតដោយសារតែនាងរើបំរាស់មិនព្រមទៅតាម

0
89

កណ្ដាល ៖ ស្ត្រីម្នាក់ ត្រូវសង្សារកាប់ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារតែនាងរើបំរាស់មិនព្រមទៅតាម កាលពីវេលាម៉ោង១២និង៣៥នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ អ៊ន ស្រីល័ក្ខ អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានរបួសដាច់ម្រាមនាងដៃខាងស្តាំ១,ដាច់កដៃខាងស្តាំដាច់ដល់ឆ្អឹង និងស្មាត្រង់បោះដៃផុតមួយកន្លែង។ ចំណែកជនសង្ស័យមានគ្នាពីរនាក់ ទី១-ឈ្មោះ ចក់ ពឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានរត់គេចខ្លួនបាត់ និងជនសង្ស័យម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបន្តទៀតថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើ កំពុងដេកក្នុងផ្ទះរបស់នាងតែម្នាក់ឯង បានដាក់គន្លឹះទ្វារពីខាងក្នុង ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ មានជនសង្ស័យជាសង្សារ ធ្លាប់រស់នៅជាមួយគ្នាពីមុនមក គោះទ្វារបន្ទប់ឲ្យបើក ប៉ុន្តែនាងមិនព្រមបើក រំពេចនោះជនសង្ស័យគំរាមសម្លាប់ និងយកកាំបិតកាប់ទ្វារ ដោយភ័យខ្លាចពេក នាងក៏បើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយត្រូវជនសង្ស័យចាប់បីនាងដាក់លើម៉ូតូ។ ពេលនោះជនរងគ្រោះរើខ្លាំងពេក ជនបង្កខឹងក៏ឈប់ម៉ូតូ ហើយទាញកាំបិតមកកាប់លើនាងជាច្រើនកាបិត បណ្ដាលឲ្យរងរបួសធ្ងន់ រួចបង្កក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ។ បន្ទាប់មកបានស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្ទន្ទាទោសតាមផ្លូវច្បាប់៕ 

 

Facebook Comments
Loading...