ភាពយន្តខ្នាតធំចំនួន០៤ របស់កម្ពុជា និងចូលលរួមវេទិកាភាពយន្តនៅប្រទេសថៃ

0
280

បាងកក ៖​ កម្ពុជា មានខ្សែភាពយន្តខ្នាតធំចំនួន០៤ របស់ក្រុមការងារលោកស្រី អេនជេលីណាចូលី(Angelina Jolie) ដែលត្រូវបានលើកយកមកពិភាក្សា និង​បញ្ចាំង ​ក្នុងកម្មវិធី​វេទិកា​ខ្សែ​ភាព​យន្ត​ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុង​បំណង​ផ្សព្វ​ផ្សាយ​អំពី​សក្ដានុពល​ទេសចរណ៍​នៃ​តំបន់​ទន្លេ​មេគង្គ នាថ្ងៃទី​៣០​ ខែ​មករា​ ឆ្នាំ​២០២០​ មានឈ្មោះ​ថា The 2nd Asia Destination Film For​um & The 2nd Mekong Mini Movie Festival (Inspiration Via visual Storytelling) ។

ក្រសួងទេសចរបានឲ្យដឹងថា វេទិកានេះ​រៀបចំឡើង​ដោយ​ Mekong Tou​rism Coordinating office (MTCO) រួមសហការជាមួយ Pacific Asia Tra​vel Association (PATA) និង Travel Massive (Ban​gkok) ដោយមានការចូលរួមជាមួយវាគ្មិនកិត្តិយសផ្នែករដ្ឋ និងឯកជនប្រកបធុរកិច្ចទេសចរណ៍មកពីប្រទេសអាស៊ី សរុបប្រមាណ១៥០នាក់។

តំបន់អាស៊ី និងមេគង្គ គឺជាតំបន់មួយដែលមានការអភិវឌ្ឍលឿនបំផុតនៅលើពិភពលោកក្នុងវិស័យទេសចរណ៍ ការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងផលិតកម្មខ្សែភាពយន្តផងដែរ។ កម្មវិធីនេះបានផ្តល់ឱកាសឱ្យអ្នកដំណើរផ្លាស់ប្តូរបទពិសោធន៍ និងភាពពិតរបស់ពួកគេតាមរយៈខ្សែភាពយន្ត។

ដោយឡែកចំពោះកម្ពុជា មានខ្សែភាពយន្តខ្នាតធំចំនួន០៤ របស់ក្រុមការងារលោកស្រី អេនជេលីណាចូលី(Angelina Jolie) ដែលត្រូវបានលើកយកមកពិភាក្សា និង​បញ្ចាំង ទី១៖ ខ្សែភាពយន្តរឿង Killing Field ទី២៖ ខ្សែភាពយន្តរឿង Tomb Rider ផលិតនៅឆ្នាំ២០០១ នៅខេត្តសៀមរាប ទី៣៖ ខ្សែភាពយន្តរឿង “ពួកគេបានសម្លាប់ឪពុករបស់ខ្ញុំ” (First They Killed My Father )នៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៦ និងទី៤៖ ខ្សែភាពយន្តរឿង The last real។

ពេលខ្លះបញ្ហាដែលកើតឡើងនៅក្នុងតំបន់ណាមួយ (ឧបទ្ទវហេតុ​ ឫ​កក្តា​ចៃដន្យ​ណាមួយ​)​ វាបានបង្តើតឡើងជាឱកាស​ក្នុង​ការធ្វើ​ Marketing ដែលឆ្លុះបញ្ចាំងពីគោលដៅទេស​ចរណ៍នៅក្នុងតំបន់នោះ តួយ៉ាងដូចជាករណីនៅប្រទេសថៃ ដែលមានមនុស្សចំនួន១២នា​ក់ជាប់នៅរូងភ្នំគេបានបង្កើតខ្សែភាពយន្តរឿងដែលរៀបរាប់អំពីគោលដៅនៃភ្នំនោះផងដែរ។

ខ្សែភាពយន្តបានមិនត្រឹមតែបានរកចំណូលរាប់រយលានដុល្លារអាមេរិកប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញនូវគោលដៅ និងផលិតផលទេសចរណ៍ ក៏ដូចជាបែបបទនៃការរស់នៅ​ និង​បង្ហាញ​ពីជីវភាពរស់នៅប្រចាំថ្ងៃ​របស់ប្រជាជនក្នុងតំបន់នោះ​ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើនថែមទៀត៕

Facebook Comments
Loading...