នី សុភី និងសេក គឹមសាន្ត ជួបកីឡាករអ៊ីរ៉ង់ និងកីឡាករថៃ ដើម្បីដណ្តើមប្រាក់លាន

0
853

ភ្នំពេញ ៖ កីឡាករជើងខ្លាំងនី សុភី អ្នកប្រដាល់របស់ក្លិបសាលវ័ន្តកីឡា ត្រូវគេផ្គូរផ្គងឲ្យជួបកីឡាករអ៊ីរ៉ងស្យាសារ៉ានីកូធូរី ខណៈកីឡាករសេក គឹមសាន្ត អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ជួបកីឡាករថៃមឿងចង ពៀកខាឃែរ៍ ដើម្បីដណ្តើមប្រាក់លាន នាថ្ងៃសៅទី០១ ខែកម្ភៈ ឆ្នាំ២០២០នេះ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករនី សុភី ដែលជួបជាមួយកីឡាករអ៊ីរ៉ងស្យាសារ៉ានីកូធូរី ក្នុងប្រភេទទម្តន់៦៩គីឡូក្រាម អ្នកទាំងពីមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ អ្នកប្រដាល់នី សុភី នរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀតជង្គង់​ល្អដែរ ពេល​ប្រកួត​រាល់លើក សុទ្ធតែផ្តួលដៃគូត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។ ការប្រកួត​ទាំង​ថ្នាក់​ជាតិនិងអន្តរៈជាតិ សុភីគេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់នេះណាស់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​ហើយមានប្រសិទ្ធិភាពទៀត។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា នី សុភី មួយ​រយៈ​ចុងក្រោយនេះ​កំពុងក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំណាង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថាឡុង សុភី ពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាព​និង​ដណ្តើ​មខ្សែ​ក្រ​វាត់។ ចាំមើលការប្រកួតនេះនី សុភី ជាអ្នកឈ្នះឬកីឡាករអ៊ីរ៉ងស្យាសារ៉ានីកូធូរី ទទួលបានប្រាក់លាននេះ?។

ដោយឡែកកីឡាករសេក គឹមសាន្ត ត្រូវជួបជាមួយកីឡាករថៃមឿងចង ពៀកខាឃែរ៍ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករទាំងពីរនាក់នេះជាកីឡាករជើងថ្មីដូចគ្នា ដោយសេក គឹមសាន្ត ជើងថ្មីឡើងមកប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ចំណែកកីឡាករថៃមឿងចង ពៀកខាឃែរ៍ ជាជើងថ្មីមកប្រកួតនៅសង្វៀ​ននេះ ហើយមិនទាន់ដឹងថាកីឡាករជើងថ្មីថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ។

ចំណែកកីឡាករសេក គឹមសាន្ត គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។ ចាំមើលរវាងកីឡាករសេក គឹមសាន្ត និងកីឡាករថៃមឿងចង ពៀកខាឃែរ៍ នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...