អ្នកចូលចិត្តលេងគាំទ្រយ៉ាងពេញទំហឹង នៃកីឡាព្រឹត្តិការណ៍Decathlon Sports Festival លើកទី៣

0
46

ភ្នំពេញ ៖ Decathlon Cambodia បានប្រារព្វព្រឹត្តិការណ៍Decathlon Sports Festival លើកទី៣ ដែលជាព្រឹត្តិការណ៍កីឡាធំជាងគេនៅកម្ពុជា ដោយមានការចូលរួមសហការណ៍ពីដៃគូទាំង២១រួមមានក្លិបកីឡា និងសហព័ន្ធកីឡា នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅផ្សារទំនើបអឺអនម៉ល សែនសុខស៊ីធី។

លោក ចេប៊ី (Jean Baptiste Prigent) អ្នកគ្រប់គ្រងDecathlon បានថ្លែងក្នុងពិធីឱ្យដឹងថា Decathlon Sports Festival បានធ្វើឡើងចំនួន២លើករួចមកហើយកាលពីឆ្នាំ២០១៩ ហើយបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំ​ណាក់ អ្នកចូលចិត្តលេងកីឡា និងគាំទ្រវិស័យកីឡាក្នុងប្រទេសកម្ពុជា។

លោក ចេប៊ី បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺបង្កើតឡើងក្នុងគោលដៅពង្រីកនៅសក្តានុពលនៃការលេងកីឡា និងជួយដល់ប្រជាជនកម្ពុជាឲ្យបានស្វែងយល់ពីកីឡាឲ្យបានច្រើន។ អ្នកចូលរួមអាចចូលរួមលេងដោយសេរី។ ជាពិសេសនោះគឺមានកម្មវិធីកីឡាជាច្រើនដូចជាបាល់ទាត់ ហ្សាមបា យូហ្គា បាល់បោះ ប៉េងប៉ុង ជិះសេះ ឡើងភ្នំត្រាំប៉ូលីន និងការសម្តែងសមត្ថភាពពីដៃគូសហ៏ការណ៍។ Decathlon គឺជាក្រុមហ៊ុនកីឡាបារាំងមួយដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៦ហើយកំពុងប្រតិបត្តិការនៅក្នុង៥០ ប្រទេសទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ។ គោលបំណងរបស់ Decathlon គឺដើម្បីផ្តល់ជូន៍នូវសម្ភារកីឡាដ៏សម្បូរបែបសម្រាប់អ្នកលេងកីឡាទាំងអស់នៅកម្ពុជា។

សូមរំលឹកថា Decathlon បានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ដោយបានចាប់ផ្តើមធ្វើការផលិតសម្លរកីឡានៅ ក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំ២០១៨ បានចាប់ផ្តើមការលក់រាយនូវសម្ភារកីឡាជាមួយនឹងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាក្នុងការស្វែងរកសម្ភារកីឡាដែលពួកគេត្រូវការ។

Úecathlon រចនា បង្កើត និងផលិត ហើយលក់ផលិតផលស្តង់ដាដែលមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យ ដែលអាចទទួលយកបាន ដែលមានកីឡាជាង៥០សម្រាប់អ្នកចាប់ផ្តើមដំបូង នឹងកីឡាករដែលមានបទពិសោធន៍ ឬអ្នកជំនាញ៕

Facebook Comments
Loading...