ជនសង្ស័យចំនួន០២នាក់ ត្រូវបានប៉ូលិសខណ្ឌព្រែកព្នៅ ឃាត់ខ្លូន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

0
867

ភ្នំពេញ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣ និង៣០នាទី ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវមហាវិថីឈ្នុះឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទី១.ឈ្មោះ គង់ ធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមោនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិបាយរាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ ទី២.ឈ្មោះ ចាន់ វី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមោនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ។សម្ភារៈចាប់យក៖១.ក្រាមសថ្លាមានតម្រុយជាគ្រឿងញៀនចំនួន០៣កញ្ចប់ថង់តូច។ ២.ម៉ូតូម៉ាកហុងដាMSX ព៌ណខ្មៅលាយស  ពាក់ស្លាកលេខ ត្បូងឃ្មុំ ១E.១៤៩១ ចំនួន០១គ្រឿង។ ៣.ទូរស័ព្ទដៃចំនួន ០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើត កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងគ្រឿងញៀន នៅចំនុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យចំនួន០២នាក់ខាងលើ ភ្លាមនោះកម្លាំងយើងក៏បានហៅឱ្យឈប់ ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញសម្ភារៈដូចខាងលើ និងធ្វើតេស្តស្វែងរកសារធាតុញៀននៅក្នុងទឹកនោមជនសង្ស័យទាំង០២នាក់ ជាលទ្ធផលវិជ្ឋមាន(មានសារធាតុញៀនក្នុងទឹកនោម)។ បច្ចុប្បន្ន៖ ជនសង្ស័យចំនួន០២នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋានអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរ ចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...