ជនសង្ស័យចំនួន០១នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0
94

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ បានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន០១នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន វេលាម៉ោង១៨ និង៣០នាទី ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវ១៥១ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជឹម សាមីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្ភារៈចាប់យក ១បន្ទះស្លាកលេខ កណ្ដាល១AG.០០៨១ ចំនួនមួយបន្ទះ។ ២.ម៉ូតូម៉ាកហុងដាស្កុបពី ព៌ណស គ្មានស្លាកលេខ ចំនួន០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ បានធ្វើការល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំនុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័​យ​ចំនួន០១នាក់ ភ្លាមនោះកម្លាំងយើងក៏បានហៅឱ្យឈប់ត្រួតពិនិត្យឆែកឆេរ រកឃើញសម្ភារះដូចខាងលើ និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ឋមាន(មានសារធាតុក្នុងទឹកនោម)។ បច្ចុប្បន្ន៖ ជនសង្ស័យចំនួន០១នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...