ភ្ញៀវកេត្តិយស២ក្រុម ទំនាស់ពាក្យសម្តីរួចវាយកាប់គ្នាអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះប៉ូលិសឃាត់ខ្លួន

0
1078

ភ្នំពេញ ៖ សាហាវមែនភ្ញៀវកេត្តិយស២ក្រុមទៅញាំការគេ ទំនាស់ពាក្យសម្តីគ្នាយកពូថៅ និងដំបងឈើជ្រុងវាយកាប់គ្នាទៅវិញទៅមកបណ្ដាលឲ្យរបួស កាលពីវេលាម៉ោង២២ និង៣០នាទី ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី១.ឈ្មោះ សុខ ណាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកកេះ ឃុំដំណាក់កន្ទូតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត (ឃាត់ខ្លួន)។ ២.ឈ្មោះ សុខ នឿន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ (ឃាត់ខ្លួន)។ ៣.ឈ្មោះ ឈុំ សេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ (ឃាត់ខ្លួន)។ ៤.ឈ្មោះ សុខ ណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ (ព្យាបាលនៅមន្ទីពេទ្យ)។

៥.ឈ្មោះ មិន សុខ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ (ព្យាបាលនៅមន្ទីពេទ្យ)។ ៦.ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ (ព្យាបាលនៅមន្ទីពេទ្យ)។ ៧.ឈ្មោះ គន្ធ ចាន់ថន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ (ព្យាបាលនៅមន្ទីពេទ្យ)។ ៨.ឈ្មោះ យឹង រ៉េម ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ (ព្យាបាលនៅមន្ទីពេទ្យ)។ ៩.ឈ្មោះ អ៊ែល សាន់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ (ព្យាបាលនៅមន្ទីពេទ្យ)។សម្ភារៈបាត់បង់គ្មាន ចំណែកសម្ភារៈបន្សល់ទុក១.ដំបងឈើជ្រុង ប្រវែងប្រហែល០១ម៉ែត្រ ចំនួន០១ដើម។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើត ជនសង្ស័យចំនួន០២ក្រុម(ភាគីក និងភាគីខ) បានទៅចូលរួមពិធីមង្គលការនៅចំណុចកើតហេតុខាងលើ រួចក៏មានទំនាស់សម្ដីគ្នាទៅវិញទៅមក ទើបបណ្ដាលអោយភាគីទាំងពីរវាយតប់គ្នាតែម្ដង ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏ចុះអន្តរាគមន៍ដល់ចំណុចកើតហេតុខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ចំណែកជនសង្ស័យចំនួន០៥នាក់ទៀត បានរងរបួសបែកក្បាលធ្ងន់ធ្ងរ ទើបកម្លាំងសមត្ថកិច្ចយើងបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីពេទ្យតែម្ដង។ សន្និដ្ឋាន ឆ្លងតាមការស្រាវជ្រាវរបស់កម្លាំងស​មត្ថកិច្ចយើង ការឃាត់ខ្លួនជនសង្ស័យខាងលើពីបទល្មើសជាក់ស្ដែង វត្ថុតាងចាប់យក និងចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ខ្លួនពិតជាបានប្រព្រឹត្តករណីដូចខាងលើពិតប្រាកដមែន។ បច្ចប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌព្រែកព្នៅ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...