លោក Jose Mourinho ចង់បានBruno Fernandesមករួមក្រុម

0
1236

កីឡាបរទេស ៖ តាម​របាយការណ៍​ចុង​ក្រោយ​បាន​ចុះ​ផ្សាយ​ថា​លោក Jose Mourinho ដែលទើបចូលកាន់តំណែងជាគ្រូបង្វឹកនៅក្លិបស្ព័រ ​បាន​សម្លឹង​ឃើញ​ពី​គុណភាព​លេង​របស់ Bruno Fernandes និង​ចង់​នាំ​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​ចេញ​ពី​ក្លឹប Sporting CP។

កន្លង​ទៅ​លោក Mourinho ក៏​ទើប​តែ​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​លោក​ចង់​បាន Zlatan ​ហើយ​បុរស​វ័យ៥៦ឆ្នាំ​ទំនង​ជា​ចាប់​ចិត្ត​លើ​កីឡាករ​វ័យ​ក្មេង Fernandes នេះ​ច្រើន​ជាង។នេះ​បើ​តាម​សារព័ត៌មាន 90min ​បាន​ចុះ​ផ្សាយ។

គួររំឭក​ថា​ Fernandes ក៏​ធ្លាប់​រង​ការ​ចង់​បាន​ពី​ក្លឹប Manchester United និង​បណ្តា​ក្លឹប​ជា​ច្រើន​ផង​ដែរ​កាល​ពី​ពេល​កន្លង​មក ​ក្រោយ​មើល​ឃើញ​ពី​ភាព​លេចធ្លោ​អំឡុង​ជួយ​ឲ្យ​ព័រទុយហ្គាល់​ឈ្នះ​ពាន UEFA Nations League ក្រោយ​យក​ឈ្នះ​ហូឡង់មកនោះ៕

Facebook Comments
Loading...