លោក កឹម សុខា មានសេរីភាពអាចចេញពីផ្ទះបានហើយ តែនៅហាមចេញទៅក្រៅប្រទេស

0
711

ភ្នំពេញ ៖ បម្រាមដែលមិនឲ្យលោក កឹម សុខា ចេញទៅណាឆ្ងាយពីផ្ទះ ត្រូវបានលុបចោលហើយ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលចេញនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ។

ការលុបបម្រាបនេះ គឺមានន័យថា លោក កឹម សុខា អាចដើរហើរនៅទីណាក៏បាន នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ តុលាការ នៅតែរក្សាបម្រាមមិនឲ្យលោក កឹម សុខា ចេញទៅក្រៅប្រទេសដដែល។យ៉ាងទៀត បម្រាម ដែលមិនឲ្យលោក កឹម សុខា ធ្វើសកម្មភាពនយោបាយ ក៏តុលាការនៅរក្សាទុកដែរ ដូច្នេះលោក មិនទាន់អាចធ្វើសកម្មភាពនយោ​បាយបានឡើយ ទោះបីជាលោក មានសេរីភាពក្នុងការដើរហើរក៏ដោយ។ លើសពីនេះ តុលាការ ប្រាប់លោកថា ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕

Facebook Comments
Loading...