ឡុង សំណាង គៀកស្មារប៉ឺត សង្ឃឹម និងថា សារុន ឡើងសាកវិជ្ជាគុនកីឡាករថៃក្នុងថ្ងៃបុណ្យឯករាជជាតិ

0
858

ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង អ្នកប្រដាល់នៃ​ក្លិប​សា​ល​វ័ន្ត​កីឡា គៀកស្មារកីឡាករប៉ឺត សង្ឃឹម អ្នកប្រដាល់របស់ក្លិបរហ៉ាប់ស្វាយប៉ាក និងកីឡាករថា សារុន អ្នកប្រដាល់មកពីក្លិបពោសែនជ័យកីឡា ឡើងសាកវិជ្ជាគុនជាមួយកីឡាករថៃក្រៀងក្រៃ កីឡាករយ៉តនិយម និងកីឡាករយ៉តបាន់កុក ក្នុងថ្ងៃបុណ្យឯករាជជាតិ នៅ​លើ​សង្វៀន​ស៊ីអ៊ិនស៊ី នា​ថ្ងៃសៅរ៍ទី០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩នេះ។

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាង​ច្រើ​ន​​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះ​ប្រើក្បាច់គ្រប់​ស្នៀ​ត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃកែង និងជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រ​យោល​ក៏​បាន​ ចូ​ល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំង​ស៊ុហ្វ​ដ៍ខ្លាំ​ង​រ​បស់គេ​ផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់​ជាបន្ត​បន្ទាប់។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ឡុង សំណាង មួយ​រយៈ​ចុងក្រោយ​នេះ​កំ​ពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំ​ណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ឡុង សំណាង ពិតជាពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជាតិនិងអន្តរជាតិ​ និងដណ្តើមខ្សែក្រវាត់ជាដើម។ ក្នុងការជួបប្រកួតជាមួយកីឡាករថៃក្រៀងក្រៃ ក្នុងប្រភេទទម្ងន់៦៣.៥គ.ក្រនេះក៍ត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ឡុង សំ​ណាង ប្រាកដ​ជា​ឈ្នះ​ទៀត​ជាក់​ជាមិន​ខាន ព្រោះ​គេកំពុងតែ​ឡើងកូដខ្លាំង ហើយណាមួយកីឡាករថៃម្នាក់នេះហាក់វាយធ្លាក់ប៉ុន្មានប្រកួត​ចុងក្រោយនេះ។ ចាំមើល​កី​ឡាក​រ​ឡុង សំណាង អាចយកឈ្នះលើកីឡាករថៃក្រៀងក្រៃ បានដែរឫយ៉ាង​ណា?​។

ចំណែកកីឡាករប៊ឺត សង្ឃឹម ជួបជាមួយកីឡាករថៃយ៉តនិយម ក្នុងប្រភេទ​ទម្ងន់​៥៧គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេកន្លងមក។ ប៊ឺត សង្ឃឹម ជាកីឡាករវ័យ​ក្មេង​កំពុង​តែឡើងកូដ ដែលចេះប្រើក្បាចខ្មែរបុរាណគ្រប់ស្នៀត ចិត្តប្រដាល់ធំ ហើយព្រម​ទាំង​មានកម្លាំងស៊ុហ្វខ្លាំងថែមទៀតផង។

អ្វីដែលធ្វើ​ឲ្យគេ​ស្ងើចសរសើរ​ចំពោះ​ប៊ឺត សង្ឃឹម នាបច្ចុប្បន្ននេះ​ គឺ​របៀប​វាយរបស់គេ​ល្អ ប្រក​បដោយ​ប្រសិទ្ធភាព ដូចកីឡាកររៀមច្បងរបស់គេប៊ឺត ខាំ អញ្ចឹងដែរ។ រីឯ​​ស្នៀត​ជង្គង់​របស់​​គេ​មុត​ស្រួច គូប្រកួតល្មមៗពិបាក​នឹងតតាំង​ជាមួយគេបានណាស់ ដៃគូ​ប្រកួត​ជាច្រើននាក់​ហើ​យទាំង​ស្រករ​មុន​ទាំង​ស្រករ​ក្រោយ​ជាច្រើន​នាក់បានសុំចុះចាញ់និងសន្លប់​ ក្រោម​ស្នៀត​ជង្គង​របស់គេនោះ។ ចាំមើលកីឡាករប៊ឺត សង្ឃឹម ជួបជាមួយកីឡាករថៃយ៉តនិងយម នេះនណាទទួបានជ័យជំនះ?។

ដោយឡែកកីឡាករថា សារុន ត្រូវជួបជាមួយកីឡាករថៃយ៉តបាន់កុក ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរពីមុនមក ក្នុងការជួបគ្នារវាងកីឡាករទាំងពីរនាក់នេះមិនមាននរណាអាចទស្សទាយមុនថា កីឡាករកម្ពុជា ជាអ្នកឈ្នះឬកីឡាករថៃនោះទេ ព្រោះពួកគេជួបគ្នាលើកដំបូង ហើយណាមួយកីឡាករថា សារុន វិជ្ជាគុនរបស់គេនៅមានកម្រិតតែយ៉ាងណាថា សារុន គេមានកម្លាំងស៊ុហ្វខ្លាំងអាចតតាំងជាមួយគូប្រកួតបាន៥ទឹកមិនលំបាកឡើយ។ ចាំមើលរវាងកីឡាករថា សារុន និងកីឡាករថៃយ៉តបាន់កុកនរណាជាអ្នកឈ្នះ?៕

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 90

Facebook Comments
Loading...