មឿង សុខហ៊ុច ឡើងដណ្តើមខ្សែក្រវាត់និងណាត់តាផុន ខណៈព្រំ សំនាង និងឃីម បូរ៉ា ស្វាគមន៍កីឡាករថៃនិងអ៊ីរ៉ង់

0
891

ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់របស់ក្លិបពុទ្ធ​សេរីវង្សពោ​សែន​ជ័យកីឡា ឡើងដណ្តើមខ្សែក្រវាត់ជាមួយណាត់តាផុន ខណៈព្រំ សំណាង អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ឡើងតតាំងនិងកីឡា​ករថៃឈ្មោះកង រីឯកីឡាករឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគៀបខេត្តបន្ទាយមានជ័យ ជួបកីឡាករអ៊ីរ៉ងMAHDI នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃសៅទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

កីឡាករមឿង សុខហ៊ុច​ដែល​ត្រូវជួបជាមួយកីឡាករជនជាតិថៃណាត់តាផុន ក្នុងប្រភេទទ​ម្ងន់៦៣.៥គីឡូក្រាម ដើម្បីដណ្តើមខ្សែក្រវាត់ជើងឯកប៉ះគ្នា ដែលមានទឹកប្រាក់១៦លានរៀល។​ កីឡាករទាំងពីរដែលបានឈានមកដល់វគ្គនេះគឺកីឡាករកម្ពុជាមឿង សុខហ៊ុច បានយកឈ្នះលើកីឡាករថៃ រីឯកីឡាករថៃណាត់តាផុន បានយកឈ្នះលើកីឡាករកម្ពុជា។

តាមការលើកឡើងពីអ្នកវិភាគប្រដាល់បានអះអាងថា ការជួបគ្នារវាងមឿង សុខហ៊ុច និងណត់តាផុននេះភាគរយសន្លប់មិនមានទេ ហើយការចាញ់ឈ្នះគឺឈ្នះដោយពិន្ទុ បើកីឡាករណាឈ្នះក៍ឈ្នះទាំងវេទនាខ្លួនដែរ។ ការសម្រកគីឡូមកវាយគីឡូ៦៣.៥គីឡូក្រាមនេះ

មឿង សុខហ៊ុច នៅធ្វើបានល្អដោយរូបគេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោ​យ​ទាំងនេះ។ ចាំមើលមឿង សុខហ៊ុច ជាអ្នកឈ្នះឬណាត់តាផុន?។

ដោយឡែកកីឡាករព្រំ សំណាង ជួបជាមួយកីឡាករថៃឈ្មោះកង ក្នុងប្រភេទទម្ងន់ធ្ងន់គឺ​៧៥​គី​ឡូ​ក្រាម រវាងអ្នកទាំងពីរមិនទាន់មានប្រភពណាបញ្ជាក់ថាពួកគេធ្លាប់ជួបគ្នាទេកន្លងមក ហើយ​មិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុនណានោះដែរ តែកីឡាករថៃភាគច្រើនពួកគេខ្លាំងខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯកីឡាករព្រំ សំណាង វិញ គេជាកីឡាករដែលមាន​ស្នៀត​ប្រយុត្តិល្អ គឺពេលវាយសំ​ណាងគ្រាន់តែលើកជើងធាក់ ក៏គូប្រកួតពិបាកទប់ដែរពិសេសស្នៀត​ដាល់ត្រង់ៗ និងស្នៀតកែងវាយទៅលើ គូប្រកួតដែលប្រកបដោយគ្រោះថ្នាក់បំផុត។ ការ​ប្រ​កួតកន្លងមកបើទោះបីព្រំ សំណាង ការដាល់​របស់គេមិន​អស្ចារ្យ​ក៏ពិតមែន ប៉ុន្តែ សំ​ណាង​ មាន​កាយសម្បទាល្អ ខ្ពស់ ដៃជើងវែង ដែល​ជា​ការអំ​ណោ​យ​ផលដល់ការប្រកួតណាស់។ ចាំមើលរវាងព្រំ សំណាង និងកីឡាករថៃឈ្មោះកង នរណាជាអ្នកឈ្នះ?។

ចំណែកឡែកកីឡាករឃីម បូរ៉ា ជួបជាមួយជួបកីឡាករអ៊ីរ៉ងMAHDI ក្នុងប្រ​ភេទ​ទម្ងន់​៦០គីឡូក្រាម ក្នុងការជួបគ្នានេះគ្មានប្រភពណាលើកឡើងពីការ​ធ្លាប់ជួប​គ្នារវាង​កី​ឡាករទាំង​ពីរទេនាពេលកន្លងមកនោះ ហើយក៍មិនដឹងថាកីឡាករអ៊ីរ៉ងម្នាក់នេះមានកម្រិតវិជ្ជា​គុនខ្លាំង​ប៉ុណ្ណានោះ​ដែរ។ តែបើកីឡាករឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួ​យរូប ដែលបច្ចុ​ប្បន្នកំ​ពុង​ទទួល បានការគាំទ្រយ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជា​មួយ​នឹង​ការ​ចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន។

បើទោះជាយ៉ាងនេះក្តីកីឡាករកម្ពុជារូបនេះចិត្តប្រ​ដាល់​របស់គេតូច រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វមិនសូវខ្លាំងផងនោះ​ ធ្វើឲ្យកីឡាកររូបនេះ​មិនសូវហ៊ាន​ប្តូរជាមួយគូប្រកួតណាដែលដើរចូលវាយ​កំញើញខ្លួននោះ​ឡើយ។ ទោះជាបែបនេះក្តីឃីម បូរ៉ា គេវាយតាមបច្ចេកទសដកថយ​មែនតែគេវាយ​សងមួ​យ​ៗ​វិញចំគោលដៅបានល្អ ការប្រ​កួត​រាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយ​មិនប្រស់នោះទេ។ ចាំមើល​ការ​ជួបគ្នានេះកីឡាករកម្ពុជាឃីម បូរ៉ា ជាអ្នកឈ្នះឫជួបកីឡាករអ៊ីរ៉ងMAHDI?៕

Facebook Comments
Loading...