ប៉ោ ភារិទ្ធ ជួបកីឡាករថៃរុងណាផា ខណៈហ៊ីម សេរី ជួបកីឡាករថៃឃីវបា

0
888

ភ្នំពេញ ៖ កីឡាករប៉ោ ភារិទ្ធ អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម កៀកស្មានិងកីឡាករហ៊ីម សេរី អ្នកប្រដាល់របស់ក្លិបតាព្រហ្មមានជ័យ ត្រូវឡើងជួបជាមួយកីឡាករថៃរុងណាផា និងកីឡាករឃីវបា នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០១៩នេះ។

កីឡាករ​ប៉ោ ភារិទ្ធ បន្ទាប់ពីគេធ្វើបានល្អដោយប្រមាណជា១០ប្រកួតចុងក្រោយវាយមិនដែលចាញ់កីឡាករបរទេសមក ពេលនេះត្រូវគេផ្គូផ្គងឲ្យឡើងសងសឹកលើកីឡាកររុងណាផា ត្រូវអ្នក​ស្នេហា​វិស័យកីឡាប្រដាល់ ​សន្និដ្ឋាន​មុន​ថា ភាគរយក្នុងការ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ម្នាក់នេះមានភាគរយឈ្នះត្រឹមហាសិបប៉ុណ្ណោះ បើទោះជាពួកគេខានជួបគ្នាយូក៍ដោយ។

កីឡាករប៉ោ ភារិទ្ធ បើទោះជាគេ មាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ និងមាន​កាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុង​ការប្រកួត ហើ​យធ្លាប់ជួប​​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមកក៍ដោយ ក៍ប្រហែលជាពិបាក​មិនខាន។ ព្រោះ​កីឡាករថៃរុងណាផានេះ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀននាប្រទេសកម្ពុជា ជាច្រើន​លើក មក​ហើយ ដោយ​មានឈ្នះចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជាទៀតផង។ ចាំមើលកីឡាករប៉ោ ភារិទ្ធ អាចសងសឹកបានវិញដែរឬយ៉ាងណា?។

ដោយឡែកកីឡាករកម្ពុជាហ៊ឹម សេរី ជួបកីឡាករថៃ ឃីវបា វិញត្រូវបាន​អ្នកតាម​ដាន​លើក​ឡើងថា កីឡាករកម្ពុជាមានសង្ឃឹមឈ្នះច្រើនព្រោះកីឡាករហឹម សេរី នាពេល​បច្ច​ប្បន្ន​នេះន​ណា​ក៍ទទួល​ស្គាល់​ថា ជាកីឡាករជើងខ្លាំង​វ័យ​ក្មេង​១រូប ដែលកំពុងទទួល បាន​ការគាំទ្រ​យ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើ​ក្បា​ច់​គ្រប់​ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យកី​ឡាករ​ក្នុង​ស្រុក និងក្រៅស្រុកត្រូវ​បានចុះ​ចាញ់ជា​បន្តបន្ទាប់។

ការអះអាងបែបនេះក៍ដោយសាហ៊ឹម សេរី មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​ ​មានការ​រីក​ចំ​រើន​ជាង​មុនច្រើនទាំងស្នៀត​គុន​ទាំង​កម្លាំង​ស៊ុហ្វ ពោលគឺគេ​ហ្វឹកហាត់បាន​ជាប់លាប់ ​ធានា​បាន​ក្នុង​ការ​​ប្រកួត​ប្រាំ​ទឹក​ដោយ​គ្មាន​បញ្ហាអ្វីឡើយ។ ​ជាងនេះទៅទៀតនោះហ៊ឹម សេរី ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួតណាស់​ព្រោះរូបគេ ប្រកួត​មិន​ចេះ​លាក់កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀត​ផង ហើយមាន​បទពិសោធ​ន៍​និង​​តិចនិក​​ក្នុង​ការ​ប្រកួត​ច្រើន ជាមួយកី​ឡា​ករ​ក្នុង​ស្រុក​និង​កីឡាករបរទេសថែមទៀត។ ចាំមើលហ៊ឹម សេរី អាច​យកឈ្នះលើកីឡាករថៃឃីវបា​ ដូចការអះអាងរបស់អ្នក​តាមដានកីឡាប្រ​ដា​ល់កម្ពុជា​ដែរឬយ៉ាងណ?៕

Facebook Comments
Loading...