ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានសង្កាត់សំរោងធ្វើដូចជំហ៊ានគីង្គក់

0
799

ភ្នំពេញ ៖ មូលដ្ឋានសង្កាត់សំរោងនៅតែបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បំរើផលប្រយោជន៍ប្រជាពលរដ្ឋជាបន្តបន្ទាប់ មិនឱ្យមានការថ្នាក់ថ្នាំងចិត្តទេ ពោលគឺផ្លូវ តូច ធំ ទឹក ភ្លើង និង ការពារសន្តិសុខ សណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរដោយធ្វើដូចជំហ៊ានគីង្គក់។

ទាំងនេះគឺជាការលើកឡើងរបស់លោក យិន អ៊ីម ចៅសង្កាត់សំរោង នៅការដ្ឋាន ដាក់ប្រព័ន្ធលូ និងពង្រីកផ្លូវនៅ ភូមិសំរោងកណ្តាល ដែលកំពុងបានដំណើរការយ៉ាងស្រាក់សស្រាំ រហូតដល់ពេលនេះសរុបទាំងអស់បានប្រមាណជា១០០០ម៉ែត្រហើយ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។

លោកចៅសង្កាត់ បានបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋ និងសប្បុរសជន គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការកសាងមូលដ្ឋានឱ្យបានល្អប្រសើរ សម្រាប់អាជ្ញាធរ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ឆ្លើយតបទៅនិងគោលនយោបាយ ក៏ដូចជា អនុសាសន៍ណែនាំរបស់ប្រមុខដឹកនាំ ឱ្យបំរើប្រជាពលរដ្ឋឱ្យបានល្អបំផុត និងមានសកម្មភាពកើនឡើងទ្វេរដង សក្តិសមទៅ និងការគាំទ្ររបស់បងប្អូននាពេលកន្លងមក នឹងបន្តទៅមុខទៀតផងដែរ។

លោកបន្ថែមថា ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប្រធាន អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានជម្រុញ ឲ្យក្រុមការងារ បន្តរួមចំណែក កសាងនិងស្តារហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋាន ជូនប្រ​ជាពលរដ្ឋ ហើយមូលដ្ឋានសង្កាត់សំរោងនៅតែបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បំរើផលប្រយោជន៍ប្រជាពលរដ្ឋជាបន្តបន្ទាប់ មិនឱ្យមានការថ្នាំងថ្នាក់ចិត្តទេ ពោលគឺផ្លូវ តូច ធំ ទឹក ភ្លើង និង ការពារសន្តិសុខ សណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរ។

ជាក់ស្ដែង ក្រុមការងារចុះជួយសង្កាត់សំរោង រួមជាមួយ អាជ្ញាធរ សង្កាត់ ព្រះសង្ឃ និងសប្បុរសជន កន្លងមកបានមូលមតិគ្នាដំណើរការ ដាក់ ប្រព័ន្ធលូ និងពង្រីកផ្លូវ ១ខ្សែ ប្រ​វែងជាង១០០០ម៉ែត្រ នៅភូមិសំរោងជើង និងភូមិសំរោងកណ្ដាល ដើម្បីបញ្ជៀសការដក់ទឹក នៅក្នុងតំបន់នេះ ដែលជាហេតុនាំឱ្យឆាប់ខូចផ្លូវបេតុងដែលមានស្រាប់ ក៏ដូចជាពង្រីក​បន្ថែមនូវកំណាត់ផ្លូវមួយខ្សែនេះឱ្យបានធំទូលាយ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបញ្ជាក់ថា ថវិកាដែលត្រូវចំណាយ ក្នុងការដាក់លូ និងពង្រីកផ្លូវនាថ្ងៃនេះអស់ប្រមាណជាង១០០០ម៉ឺនដុល្លារ ហើយកម្លាំងដែលចូលរួមធ្វើនៅថ្ងៃនេះផងដែរ គឺកម្លាំងប្រជាការពារក្នុងភូមិសំរោងកណ្តាលទាំងអស់ ដោយពួកគាត់ស្មាក់ចិត្តជួយដោយមិនគិតកម្រៃនោះឡើយ ដោយគ្រាន់តែសង្កាត់ទិញភេសជ្ជៈ និងដាំបាយជូនពួកគាត់ហូបប៉ុណ្ណោះ៕

Facebook Comments
Loading...