ជនសង្ស័យចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌព្រែកព្នៅឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
497

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ២២ និង៣០នាទីត្រូវនិងថ្ងៃទី ២២ ខែកក្ដដា ឆ្នាំ២០១៩ នៅចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ មុខអនុវិទ្យាល័យព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទី១.ឈ្មោះ ម៉េង លី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និង២.ឈ្មោះ ធីម សុរិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិទី៦ ឃុំត្រែងតាយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សម្ភារះដកហូត១.ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន)ចំនួន០១កញ្ចប់ថង់តូច។២. ម៉ូតូម៉ាក C១២៥ ពណខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ ១K-២១៥៤ចំនួន ០១គ្រឿង។៣.ទូរស័ព្ទដៃចំនួន ០១គ្រឿង។៤.ឧបករណ៌ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប៉ូលិសបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅមុខអនុវិទ្យាល័យព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លុះដល់វេលាម៉ោង២២ និង៣០នាទី ស្រាប់តែប្រទះឃើញជនសង្ស័យទាំងពីរនាក់ជិះម៉ូតូម៉ាក C១២៥ ពណខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ ១K-២១៥៤ ដោយមានការសង្ស័យកម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យឆែកឆររកឃើញក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ភា្លមនោះ កម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរ និងកសារសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...