អ្នកស្រី សួរ ស្រីកែវ និងតារាបួនដួងនាំយកសម្ភារសិក្សា និងចំណីអាហារពីក្មេងចំនួន១៥០នាក់ នៅតំបន់ដាច់ស្រយាល

0
35

ភ្នំពេញ ៖ ក្មេងចំនួន១៥០នាក់ ដែលជាកូនរបស់អ្នកកសិករ និងកម្មករ នៅតំបន់ដាច់ស្រយាល ស្ថិតក្នុងភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានសម្ភារសិក្សា និងចំណីអាហារ ពីតារាល្បីៗបួនដួង ទៅពីរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

អ្នកស្រី សួរ ស្រីកែវ នាយិកាមជ្ឈមណ្ឌលថែរក្សាសម្រស់ “ផ្កាកែវ” បានប្រាប់ឱ្យដឹងថា លើកនេះអ្នកស្រី និងលោកស្រី លីនដា នាយិកាក្រុមហ៊ុនដេគ័រ “ម៉ាលីនដា” ឯកភាពគ្នាយកអំណោយសម្ភារសិក្សា និង ថវិកា ផ្ទាល់ខ្លួនផង សប្បុរសជនផង ជូនដល់ក្មេងៗនិងលោកគ្រូអ្នកគ្រូ នៅបឋមសិក្សា វត្តឈើតុំ ស្ថិតក្នុងភូមិកណ្តាល ឃុំឈើតុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែលតំបន់ដាច់ស្រាយាល។

សម្រាប់ដំណើរសប្បុរសធម៌លើកនេះ បានចែកជូនសម្ភារសិក្សា និងចំណីអាហារ ជូនដល់ក្មេងចំនួន១៥០នាក់ដែលរស់ក្នុងភូមិនោះ ខណៈជាតំបន់ដាច់ស្រយាលដែលក្មេងៗទាំងនោះជាកូនរបស់អ្នកកសិករ និងកម្មករ។ ថៅកែស្រីបញ្ជាក់ថា លើកនេះពិតជាសប្បាយចិត្តដែលបានមកធ្វើកម្មវិធីសប្បុរសធម៌មកដល់តំបន់នេះ ហើយមានវត្តមានតារាល្បីៗចំនួន៤រូបដែលបានចូលរួមនិងខំព្យាយាមមកធ្វើដំណើររួមគ្នាពីក្រុងភ្នំពេញដល់ទីតំបន់ដាច់ស្រយាលយ៉ាងក្តៅហែងតាមជើងភ្នំ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ជាប់តំបន់មរណីយដ្ឋាន “ទឹកធ្លាក់ច្រកល្អៀង”។

លោកស្រីក៏ថ្លែងអំណរគុណចំពោះទឹកចិត្តតារាទាំងបួននាក់ លោក បញ្ញា សិទ្ធ ដែលជាតារាមួយរូបមានប្រជាប្រិយភាព និងទទួលគាំទ្រខ្លាំងនៅប្រទេសអូស្ត្រាលីកន្លងមក។ អ្នកនាង យីវ ម៉ូនីកា ជាតារាស្រីមានប្រជាប្រិយដែលមហាជនស្គាល់នាងតាមរយៈក្នុងរឿងភាគជាច្រើនរបស់ស្ថានីយទូរទស្សន៍ ខណៈនាងមិនត្រឹមតែពូកែលេងតួឆ្នាស់ឆ្នើមនោះទេ នាងក៏ជាតារាពូកែលេង តួអ្នកមាន តួជំទាវ អ្នកស្រី ម្តាយ និងបងស្រី ជាដើម។

កញ្ញា រ៉ូហ្សា ហៅ  “ស្រីពៅ” ជាតារាបង្ហាញម៉ូត ដែលល្បីលេចធ្លោក្លាយជាតារាសម្តែងមានទីផ្សារ និងទទួលការគាំទ្រយ៉ាងខ្លាំង ហើយជាតារាស្រីដែលអ្នកដឹកនាំរឿងមើលនិងសរសើរពូកែតួកំសត់ និងមានសមត្ថភាព។

ចំណែកកញ្ញា ពន្លឺ មរកត ហៅ “ស្រីតី” ជាតារាបង្ហាញម៉ូតល្បីដែលមានទីផ្សារ និងត្រូវបានអ្នកដឹកនាំសរសើរជាតារាស្រីមានមុខទម្រង់មុខខ្មែរទាំងស្អាត និង រូបសម្រស់ស៊ីកាមេរ៉ាមែនទែន។ នាងក៏កាន់តែមានទីផ្សារឈានឡើងលើវិស័យភាពយន្ត ខណៈនាងបានចុះកុងត្រាថតរឿងភាគច្រើនជាបន្តបន្ទាប់ក្នុងឆ្នាំ២០១៩នេះ៕

Facebook Comments
Loading...