ផាន់ គ្រាន់ ជួបកីឡាករប្រេស៊ីល ខណៈធន់ អៀងឡៃ ជួបកីឡាករថៃដើម្បីសាកវិជ្ជាគុន

0
83

ភ្នំពេញ ៖ កីឡាករផាន់ គ្រាន់ អ្នកប្រដាល់នៃពុទ្ធសេរីវង្សពោធិសែនជ័យ ត្រូវគេផហគូផ្គងឲ្យជួបកីឡាករប្រេស៊ីលLAMEC ខណៈកីឡាករធន់ អៀងឡៃ អ្នកប្រដាល់របស់សមាគន៍កីឡាប្រដាល់ក្រសួងការពារជាតិ ជួបជាមួយកីឡាករថៃវីហ្គោ ដើម្បីសាកវិជ្ជាគុន នាថ្ងៃសៅទី៨ ខែធ្នូ ឆ្នាំ២០១៨នេះ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករផាន់ គ្រាន់ ជួបជាមួយកីឡាករប្រេស៊ីលLAMEC នេះក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះកន្លងមក កីឡាករប្រេស៊ីលLAMEC នេះហ្វឹកហាត់នៅប្រទេសថៃដូចនេះស្នៀតខ្លាំងរបស់គេមិនខុសពីកីឡាករថៃប៉ុន្មានឡើយ គឺជង្គង់ និងស្នៀតទាត់កាត់។ រីឯកីឡាករផាន់ គ្រាន់ស្នៀតខ្លាំង​របស់​គេ​គឺកណ្តាប់ដៃ និងជង្គង់ផងដែរ ក៍ប៉ុន្តែគ្រាន់តែ​គេ​មាន​កម្ពស់រាងទាបបន្តិចប៉ុណ្ណោះ។

ក្នុងការប្រកួតនេះត្រូវបាន​អ្នក​តាមដានអះអាងថា ផាន់ គ្រាន់ មានភាគរយឈ្នះច្រើនលើកីឡាករប្រេស៊ីលម្នាក់នេះ ព្រោះផាន់ គ្រាន់ គេជា​អ្នក​ប្រដាល់​ ជោកជាំ​ជាមួយនឹង​សង្វៀន យូរឆ្នាំមកហើយ ការប្រកួតរាល់លើកគេវាយអស់ពីសមត្ថភាព បើទោះជាដឹងថាដៃគូររបស់ខ្លួនគេមានប្រៀបជាខ្លួនក៍ដោយ។​ ចាំមើលកីឡាករផាន់ គ្រាន់​ និងកីឡាករប្រេស៊ីលLAMEC នណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករ​ជើង​ខ្លាំង​វ័យក្មេង ធន់ អៀងឡៃ បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ធន់ អៀងឡៃ មួយ​រយៈ​ចុងក្រោយនេះ​កំ​ពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំ​ណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ធន់ ចាន់តាក់ ពិតជាពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជាតិនិងអន្តរជាតិ​។ ក្នុងការជួបប្រកួតជាមួយកីឡាករថៃវីហ្គោ នេះក៍ត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ធន់ អៀងឡៃ ប្រាកដ​ជា​ឈ្នះ​ទៀត​ជាក់​ជាមិន​ខាន ព្រោះគេកំពុងតែ​ឡើងកូដខ្លាំង ហើយណាមួយក្នុងទឹក​ដីខ្លួនឯង​ទៀតផង។ ចាំមើល​កី​ឡាក​រ​ធន់ អៀងឡៃ អាចយកឈ្នះលើកីឡាករថៃវីហ្គោ បានដែរឫយ៉ាង​ណា?​៕

Facebook Comments
Loading...