ជនសង្ស័យចំនួន០២នាក់ ត្រូវបានសត្ថកិច្ចខណ្ឌព្រែកព្នៅឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
91

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣ និង៣០នាទី ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខសាលាអនុវិទ្យាល័យព្រែកព្នៅ ផ្លូវជាតិលេខ៥  ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានទី១.ឈ្មោះ ណង ផានិត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិឧញ្ញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងទី២.ឈ្មោះ នុត សុភណ្ឌ័ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិឧញ្ញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភារៈដកហូត១.ក្រាមពណ៌​សថ្លា(ប្រភេទម៉ាទឹកកក)ចំនួន ០២កញ្ចប់ថង់ធំល្មម។ ២.ម៉ូតូម៉ាកស៊ុយសូគី ស្មាសវី ពណ៌ក្រហមពាក់​ស្លាកលេខភ្នំពេញ១BF ៥៩១៧ ចំនួន០១គ្រឿង។៣.ទូរសព្ទ៍ដៃចំនួន០៣គ្រឿង។

ប៉ូលិសបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទះ នៅចំណុចខាងលើ ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យកម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លា (ប្រភេទម៉ាទឹកកក)ចំនួន ០២កញ្ចប់ថង់ធំល្មម ដែលជនសង្ស័យឈ្មោះណង ផានិត បានលាក់ទុកក្នុងហោប៉ៅខាងមុខខាងឆ្វេង ភ្លាមនោះកម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងនាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូណទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...