រដ្ឋបាលខណ្ឌព្រែកព្នៅ បាន​នាំ​យកថវិការ និងសម្ភារៈមួយចំនួនចូល​រួមរំឡែកទុក្ខគ្រួសារសពលោកសាំង ស៊ីន

0
188

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បាន​នាំ​យកថវិការ និងសម្ភារៈមួយចំនួន​ចូលរួមរំលែកមរណ:ទុក្ខ ជូនក្រុមគ្រួសារសព និងគោរពវិញ្ញាណក្ខ័ន្ធលោកសាំង ស៊ីន ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់គោករកា ដែលបានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងជន្មាយុ៦០ឆ្នាំ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌព្រែកព្នៅ មានភាពសោកស្តាយជាទីបំផុត ដែលបានបាត់បង់ធន​ធានមនុស្ស និងជាថ្នាក់ដឹកនាំសង្កាត់ដ៏ល្អដែលមានស្នាដៃជាច្រើននក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ទាំងនេះគឺជាការយកចិត្តទុកដាក់ របស់សាលាខណ្ឌព្រែកព្នៅ និងក្រុមការងារចុះ​ជួយ​សង្កាត់គោករកា ភូមិបាលខណ្ឌព្រែកព្នៅ ព្រមទាំងសាលាសង្កាត់ទាំង៥ដែលបានចូលរួមដាក់កម្រងផ្ការំលែកទុក្ខ និងបាននាំយកនូវ អំ​ណោយផ្ដល់ជូនអ្នកដែលជួបការលំបាក ពិសេសអ្នកដែលមានសាច់ញាតិទទួលមរណៈភាព ដែលបង្ហាញពីការយកចិត្តទុកដល់ប្រជាពលរដ្ឋ អនុវត្តតាម​អានុសាសន៍ដ៍ខ្ពង់ខ្ពសរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល​តម្រូវ​ឲ្យគ្រប់សមត្ថកិច្ចនិងអាជ្ញាធរទាំងអស់ត្រូវតាមដ្ឋាន កុំឲ្យប្រជាពលរដ្ឋម្នាក់ណា​ស្លាប់​ដោ​យអត់បាយនៅក្នុងភូមិឫ សង្កាត់និងខណ្ឌ ដែលអាជ្ញាធរមិនដឹងឲ្យសោះនោះ។

ក្នុងឱកាសនោះលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក៍បានអំពាវនាវសូមឱ្យយុវជន និងប្រជាពលរដ្ឋទាំង​អស់​ដែលមានលទ្ធភាព គួរចូលរួមធ្វើសកម្មភាពមនុស្សធម៌ ពោលគឺខ្មែរត្រូវតែជួយខ្មែរ ដើម្បី​អនា​គតសម្រាប់កូនខ្មែរទាំងអស់គ្នា ពិសេសត្រូវជួយអ្នកមានជម្ងឺ និងអ្នកទទួលមរណៈភាព​ដោ​យសារជម្ងឺកាចសាហាវផ្សេងៗ ហើយយើងក៍មិនភ្លេច ផងដែរនូវកាយ​ក​ចិត្តទុក​ដាក់ក្នុងការជួយដល់អ្នកដែលគ្មាន ទីពឹងដើម្បីឱ្យជីវិតខ្មែ គ្រប់រូបរស់ នៅដោយ​សេច​ក្តីសុខក្នុងដំបូលសុខសន្តិភាពតែមួយជាមួយគ្នា ពិសេសត្រូវគោរព្វច្បាប់ចរាចរ​ណ៍ដើម្បីជីវិតខ្លួនឯងនិងអ្នកដ៍ទៃ។

គួរបញ្ជាក់ថា ខណៈពេលចូលរួមរំលែកទុកដល់គ្រួសារសព និងគោរព្វដល់សពលោសាំង ស៊ីន នាព្រឹកថ្ងៃទី២៦ ខែមេសា នៅគេហដ្ឋានក្នុងសងកាត់គោករកា ដែលជាការដឹងគុណរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ចំពោះលោកសាំង ស៊ីន ចៅសង្កាត់គោករកាដែលកន្លងមកលោកតែងតែលៈបង់ទាំងទ្រព្យធន់ និងកម្លាំងកាយចិត្តបំរើប្រជាពលរដ្ឋ ព្រមទាំងគណៈបក្សប្រជាជនកម្ពុជា មិនខ្លាចពីការនឿយហត់នោះឡើយ។ រដ្ឋបាលខណ្ឌព្រែកព្នៅនាំយកថវិកាចូលបុណ្យសរុបចំនួនបួនលាន​រៀល និង២០០ដុល្លា ទឹកក្រូច២០កេស និងទឹកសុទ្ធ៧០កេស៕

Facebook Comments
Loading...