ផាន់ គ្រាន់ ជួបកីឡាករអ៊ីរ៉ង់ ខណៈសេក គឹមរួន និងឈុត សេរីវណ្ណថង ជួបកីឡាករថៃ ដើម្បីសាកវិជ្ជាគុន

0
870

ភ្នំពេញ ៖ កីឡាករផាន់ គ្រាន់ អ្នកប្រដាល់នៃពុទ្ធសេរីវង្សពោធិសែនជ័យ ត្រូវគេផហគូផ្គងឲ្យជួបកីឡាករអ៊ីរ៉ង់Mohammad Armak ខណៈកីឡាករសេក គឹមរួន និងកីឡាករវ័យក្មេងឈុត សេរីវណ្ណថង ជួបកីឡាករថៃនឿណាក់ផា ប៉.យុទ្ធភូមិ និងកីឡាករសេកសាន់ ប៉េឡេបុរីរ៉ាំ ដើម្បីសាកវិជ្ជាគុន នាថ្ងៃសៅទី០៦ ខែមេសា ឆ្នាំ២០១៩នេះ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករផាន់ គ្រាន់ ជួបជាមួយ​កីឡាករអ៊ីរ៉ង់Mohammad Armak នេះត្រូវបាន​អ្នក​តាមដានប្រដាល់អះអាងថា មានភាគរយឈ្នះច្រើនលើកីឡាករអីរ៉ង់ម្នាក់នេះ ព្រោះ​ផាន់ គ្រាន់ គេជា​អ្នក​ប្រដាល់​ ជោកជាំ​ជាមួយនឹង​សង្វៀន ហើយម្យាងទៀតគេទើបឈ្នះបានលេខ៣នៃខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាមនេះផងដែរ។​

ចំណែកកីឡាករអ៊ីរ៉ង់Mohammad Armak គេហ្វឹកហាត់នៅប្រទេសថៃដូចនេះស្នៀតខ្លាំងរបស់គេគឺជង្គង់ និងស្នៀតទាត់កាត់។ រីឯកីឡាករផាន់ គ្រាន់ស្នៀតខ្លាំង​របស់​គេ​គឺកណ្តាប់ដៃ និងជង្គង់ផងដែរ ក៍ប៉ុន្តែគ្រាន់តែ​គេ​មាន​កម្ពស់រាងទាបបន្តិចប៉ុណ្ណោះ។​ ចាំមើលកីឡាករផាន់ គ្រាន់​ និងកីឡាករអ៊ីរ៉ង់Mohammad Armak នរណាជាអ្នកឈ្នះ?។

ចំពោះកីឡាករ​សេក គឹមរួន ត្រូវជួបជាមួយជួបកីឡាករថៃនឿណាក់ផា ប៉.យុទ្ធភូមិ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ។ សេក គឹមរួន គេជាអ្នកប្រដាល់ជើងថ្មីទេតែគេបានឡើងបាន​ឡើងប្រកួតទាំង​លក្ខណៈមិត្តភាពជាតិ និងអន្តរជាតិញ​ញឹកញាប់ដូចកីឡាករដទៃទៀតដែរ ដោយកីឡាកររូប​នេះ​ ការប្រកួតរបស់គេ​កន្លងមក បើជួបគូប្រកួតខ្លាំងគេក៍ខ្លាំង តែជួបគូប្រកួតខ្សោយគេក៍​ខ្សោ​យទៅតាម​នោះដែរ តែគេប្រកួតឈ្នះច្រើនជាងចាញ់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់​អារម្ម​ណ៍​ពីមួយប្រកួតទៅមួយប្រកួតចង់ទស្សនានៃការឡើងរេញរបស់គេ។

ស្នៀតខ្លាំងរបស់កីឡាករសេក គឹមរួន គឺកណ្តាប់ដៃនិងស្នៀតជើងទាត់ ហើយគេជា​កី​ឡា​ករ​មានចិត្ត​ប្រដាល់​ធំ ព្រមទាំងកម្លាំង​ស៊ុ​ហ្វ​ខ្លាំងថែមទៀត។ បើ​តាម​ក្រុម​អ្នកវិភាគ​ប្រដាល់​អះ​អាង​​​ថា សម្រា​ប់​ការប្រកួត​នេះកីឡាករ​សេក គឹមរួន គឺសង្ឃឹម​ឈ្នះលើគូប្រកួតហា​សិប​ភាគ​រយប៉ុណ្ណោះ​បើទោះជាពួកគេមិនដែលជួបគ្នា​ក៍ដោយ។ ចាំមើលរវាងកីឡាករ​សេក គឹមរួន និង​កីឡា​ករថៃនឿណាក់ផា ប៉.យុទ្ធភូមិ នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបង ជួបជាមួយកីឡាករថៃសេកសាន់ ប៉េឡេបុរីរ៉ាំ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ ឈុត សេរីវ៉ាន់ថង គេជាកីឡាករវ័យក្មេងដែលទើបនិងឡើងកូដ ហើយទើបឈ្នះពានក្នុងស្រុកថ្មីៗនេះទៀតផង។

ក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាប្រដាល់លើកឡើងថា ឈុត សេរីវណ្ណថង មានភាគរយឈ្នះច្រើនលើកីឡាករថៃសេកសាន់ ប៉េឡេបុរីរ៉ាំ បើទោះជាមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះ មាន​វិជ្ជាគុន​ខ្លាំង​ប៉ុណ្ណា​នោះក៍ដោយ។ ចាំមើលរវាងកីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង និងកីឡាករថៃសេកសាន់ ប៉េឡេបុរីរ៉ាំ នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...