សមត្ថកិច្ចខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
762

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣ និង០០នាទី ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុច គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទះ មុខអនុវិទ្យាល័យព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះឈ្មោះ ស៊ឹម ឌឿន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ថង់តូច។ ២.ម៉ូតូម៉ាក MSX ពណ៌ខ្មៅលាយត្រួយចេក គ្មានស្លាកលេខចំនួន ០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទះ នៅមុខអនុវិទ្យាល័យព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លុះដល់វេលាម៉ោង២៣ និង០០នាទី ស្រាប់តែប្រទះឃើញជនសង្ស័យជិះម៉ូតូម៉ាកMSX ពណ៌ខ្មៅលាយត្រួយចេក គ្មានស្លាកលេខ ក្នុងទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យកម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ថង់តូច ភ្លាមនោះ កម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងនាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូណទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...