ពិពរ័ណ៍រថយន្តប្រចាំដើមឆ្នាំ២០១៩ នឹងចាប់ផ្តើមពីថ្ងៃទី ២២ មីនា នេះនៅផ្សារទំនើបអ៊ីអនម៉លទី១

0
984

ភ្នំពេញ​ ៖​ នាដើមឆ្នាំ២០១៩ នេះ ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ Direct Marketing Specialist Co., Ltd. (DMS) បានរួមសហការជាមួយផ្សារទំនើបអ៊ីអនម៉ល ដើម្បីបង្កើតនូវព្រឹត្តិការណ៍ពិពរ័ណ៍រថយន្តដ៏ធំសម្បើមអស្ចារ្យមួយ ដែលធ្វើឡើងនៅក្នុងផ្សារទំនើប អ៊ីអនម៉លទី១ ពេញមួយជាន់ផ្ទាល់ដីទាំងមូល ដែលមានរយៈពេលរហូតដល់ទៅបីថ្ងៃគឺចាប់ពី ថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៩ នេះចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ១០យប់។

ការតាំងពិពរ័ណ៍រថយន្តដ៏ធំអស្ចារ្យប្រចាំឆ្នាំ ២០១៩ នេះមានការចូលរួមពីសំណាក់រថយន្តដែលមានម៉ាកល្បីៗ ដូចជា Porchse, Audi, Nissan, MG, Foton និង E-Green ជាដើម ដែលសុទ្ធតែជាម៉ាករថយន្តកំពុងមានឈ្មោះល្បី និងទទួលស្គាល់ពីគុណភាពនៅក្នុងទីផ្សារប្រទេសកម្ពុជាយើង ។

ក្រុមហ៊ុនទាំងអស់បានត្រៀមខ្លួនរួចជាស្រេចក្នុងការរងចាំទទួល លោក លោកស្រី អ្នកនាងកញ្ញា ដើម្បីបម្រើ ស្វាគមន៍ និងផ្តល់ពត័មានលម្អិតផ្សេងៗទាក់ទងនឹងម៉ូដែល រថយន្តរបស់ខ្លួន ដូចេ្នះហើយលោកអ្នកកាន់តែចំណេញពេលវេលា និងមានភាពងាយស្រួលប្រសិនជាលោកអ្នកមានចំណាប់អារម្មណ៍ និងគម្រោងក្នុងការទិញរថយន្តម៉ាកណាមួយយកទៅប្រើប្រាស់។ លោក លោកស្រី អ្នកនាងកញ្ញាក៏មានឪកាសអញ្ចើញចូលរួមទស្សនាដោយសេរី និងផ្តិតយករួបភាពដ៏ស្រស់ស្អាតជាមួយ នឹងម៉ាករថយន្តល្បីៗដែលស្ថិតក្នុងចិត្តលោកអ្នក រួមជាមួយនឹងការផ្តល់ជួន​ កាដូពិសេសសម្រាប់ការជាវរថយ្តក្នុងឱកាសដ៏នោះដែរ ខណៈដែលរថយន្តទាំងនោះបានដាក់តាំងបង្ហាញនៅលើ ប្រដោយការរចនាយ៉ាងល្អប្រណិត ផងដែរ។

លោក ងុត សុផល អគ្គនាយកក្រុមហ៊ុន Car 4you បានឲ្យដឹងនៅក្នុងពិធីសន្នសិទ្ធសារព័ត៌មានថា អរគុណចំពោះក្រុមហ៊ុន DMS ដែលបានរៀបចំបង្កើតទិវារពិពណ៌រថយន្តដ៏សំខាន់នេះឡើង ហើយបានអញ្ជើញខ្ញុំមកចូលរួមផងដែរ។ លោកបានបន្តថា ក្រុមហ៊ុនខា៤យូ គឺជាក្រុមហ៊ុនរថយន្តមួយនៅក្នុងប្រទេសកម្ពុជាដែលមានដំណើរការលក់រថយន្តមកទល់ពេលនេះអស់រយៈពេលជិត៦ឆ្នាំ យើងមានអតិថិជនជាច្រើនដែលមកពីស្ថាប័នផ្សេងៗ រដ្ឋ និងឯកជន មានសណ្ឋាគារ ភោជនីយដ្ឋាន កាស៊ីណូ រីសត បូរី និងក្រុមហ៊ុនដឹកជញ្ជូននានា។ ដោយមើលឃើញថា រថយន្តគឺជាតម្រូវការចាំបាច់មិនថា សម្រាប់អាជីវកម្ម ឬដំណើរកំសាន្តស្របទៅតាមប្រទេសកម្ពុជាដែលកំពុងតែអភិវឌ្ឍន៍ឥតឈប់ឈរ និងមានសុខសន្ដិភាព ដូច្នេះនៅក្នុងរយៈពេល៣ថ្ងៃនេះ គឺនៅថ្ងៃទី២២-២៤ ខែមីនា ខាងមុខនេះ ក្រុមហ៊ុនខា៤យូ និងចូលរួមដាក់តាំងពិពណ៌រថយន្តប្រភេទដឹកទំនិញ Mini Truck ម៉ូដែល Gratour T1 និងGratour T3 សេរីឆ្នាំ២០១៩ និងរថយន្ត៨កៅអី ម៉ូដែល Gratour V5 សេរីឆ្នាំ២០១៩។

ពិពរ័ណ៍រថយន្តប្រចាំដើមឆ្នាំ ២០១៩ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី២ហើយ ដែលកាលពីឆ្នាំ២០១៨ ក្រុមហ៊ុន Direct Marketing Specialist Co., Ltd. (DMS) ក៏បានរៀបចំនៅផ្សារទំនើបអ៊ីអនភ្នំពេញទី១នេះដែរ ដោយទទួលបានលទ្ធផលជាទីគាប់ចិត្តទាំងការលក់និងការចួលរួមពីសាធារណៈ។

ឆ្នាំនេះកាន់តែពិសេសដោយមានម៉ាក់រថយន្តប្រណិតៗចូលរួមកាន់តែច្រើន ហើយការសកម្មភាពគួឲ្យចាប់អារម្មណ៍ជាច្រើនដូចជាការបើកបររថយន្តតាម VR ដែលអនុញ្ញាតិឲ្យអ្នកបើកបរអាចមើលឃើញរថយន្តក្នុងក្តីស្រមៃ ដូចនៅជិតពិតៗ រួមទាំងសកម្មភាពផ្សេងៗជាច្រើនទៀត៕

Facebook Comments
Loading...