រឿង សោ​ភ័​ណ្ឌ និងមឿង សុខហ៊ុច ឡើងសាកស្នៀតគុននិងកីឡាករថៃ

0
554

ភ្នំពេញ ៖ កីឡាករជើងខ្លាំងកម្ពុជារឿង សោ​ភ័​ណ្ឌ អ្នក​ប្រដាល់មកពី​ក្លិប​ម្កុដ​រាជ សីហ៍ ឡើងសាកស្នៀតគុនជាមួយកីឡាករថៃស៊ីងមុន្នី ស.ស៊ីស៊ុមភុង ខណៈមឿង សុខហ៊ុច​ អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ជួបកីឡាករថៃក្រៀងក្រៃ ត.សិលាឆ័យ នៅលើ​សង្វៀន​នាខេត្តបាត់ដំបង នា​ថ្ងៃ​សៅរ៍​ទី​២៣ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩នេះ។

កីឡាកររឿង សោភ័ណ្ឌ ជួបជាមួយកីឡាករថៃស៊ីងមុន្នី ស.ស៊ីស៊ុមភុង ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះគេជាកីឡាករចាស់វស្សាដែលធ្លាប់ឆ្លងកាត់ការប្រកួតជាច្រើននៅប្រទេសថៃ ហើយកីឡាករស៊ីងមុន្នី ស.ស៊ីស៊ុមភុង គេចេះប្រើក្បាច់គ្រប់ស្នៀត គ្រាន់តែអន់ខាងកម្លាំងស៊ុហ្វបន្តិចប៉ុណ្នោះ។

ចំណែកកីឡាកររឿង សោភ័ណ្ឌ បច្ចប្បន្នគេធ្វើបានល្អទាំងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិ ហើយក៍ធ្លាប់ឈ្នះខ្សែក្រវាត់ និងពានក្នុងស្រុកនិងក្រៅស្រុកជាច្រើនផងដែរ។ រឿង សោភ័ណ្ឌ គេជាអ្នកប្រដាល់លេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀ​ត​ជើង​ទាត់ និង​ជង្គ​ង់របស់​គេ ក៍ល្អ​ហើយ​ខ្លាំង​ផងដែរ។ ប៉ុន្តែ​ទោះជាយ៉ាងនេះក្តី រឿង សោ​ភ័ណ្ឌ ក៏​មាន​ចំ​ណុច​ខ្សោយខ្លះ​ដែរ គឺត្រង់​គេមានកម្ពស់រាងទាបបន្តិច ដៃខ្លីជើងខ្លី​វាយ​មិន​សូវ​ដល់គូប្រកួត ហើយ​បើដៃគូម្ខាងគេមានកម្ពស់ខ្ពស់ជាងនោះច្បាស់​ជាយ៉ាប់របស់​គេមិន​ខាន​ តែគេមាន​កម្លាំ​ង​​ពលំ​ពេ​ញ៥​ទឹកមិនពិបាកឡើយ។ ចាំមើលរឿង សោភ័ណ្ឌ ក្នុងការជួបជាមួយកីឡាករជើងខ្លាំងថៃស៊ីងមុន្នី ស.ស៊ីស៊ុមភុង នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករមឿង សុខហ៊ុយ​ ​ត្រូវជួបជាមួយកីឡាករជនជាតិថៃក្រៀងក្រៃ ត.សិលាឆ័យ ក្នុងប្រភេទទ​ម្ងន់៦៥គីឡុ​ក្រាម ​អ្នក​ទាំង​២នាក់នេះមិនដែលជួបគ្នាទេនៅលើសង្វៀននេះនាពេលកន្លងមក។​ មួយ​រយៈចុងក្រោយនេះមឿង សុខ ហ៊ុចត្រូវ​បានគេមើលឃើញថា ដើរលុកលុយ​រករឿង​តាមបណ្តាសង្វៀនទួរទស្សន៍ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដែល​ខ្លាំងៗ និងកីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យ​សសើរ ជា​មួយផ្តួលគូប្រកួតជាបន្តបន្ទាប់មកនោះ។

មឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ ការ​វាយ​ចេ​ញ​របស់សុខហ៊ុច ​ធ្ងន់ហើយរហ័ស​ ​ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់​គេ​ខ្លាំង​ណា​ស់​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃតែម្តង។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោយទាំងនេះ។ ចាំមើលមឿង សុខហ៊ុច ជាអ្នក​ឈ្នះ ឬកីឡា​ករថៃក្រៀងក្រៃ ត.សិលាឆ័យ ?៕

Facebook Comments
Loading...