ឈុត សេរីវ៉ាន់ថង និងថន ភឿត ជួបកីឡាករថៃដណ្តើមប្រាក់លាន

0
1169

ភ្នំពេញ ៖ កីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបង ជួបកីឡាករថៃស៊ែនភេត ស៊ីត.លួងពូឧដុម ខណៈកីឡាករថន ភឿត អ្នកប្រ​ដា​ល់របស់ក្លិបឃ្លាំងមឿងកីឡាខេត្តពោ​ធិសាត់ ជួបកីឡាករឌែនសាយ៉ាម វ៉.ស៊ុងនឺន ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

កីឡាករឈុត សេរីវ៉ាន់ថង ត្រូវជួបជាមួយកីឡាករថៃស៊ែនភេត ស៊ីត.លួងពូឧដុម ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេក្នុងការដណ្តើមប្រាក់លាននេះ តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតជាមួយកីឡាករកម្ពុជា ជាច្រើននាក់មកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ដែលធ្វើឲ្យកីឡាករកម្ពុជាពិបាកយកឈ្នះនៅស្នៀតទាំងនេះ។

ចំណែកកីឡាករឈុត សេរីវ៉ាន់ថង វិញត្រូវបាន​អ្នកតាម​ដាន​លើក​ឡើងថា កីឡាករកម្ពុជាមានសង្ឃឹមឈ្នះច្រើនព្រោះកីឡាករឈុត សេរីវ៉ាន់ថង នាពេល​បច្ច​ប្បន្ន​នេះនរ​ណា​ក៍ទទួល​ស្គាល់​ថា ជាកីឡាករជើងខ្លាំង​វ័យ​ក្មេង​១រូប ដែលកំពុងទទួល បាន​ការគាំទ្រ​យ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើ​ក្បា​ច់​គ្រប់​ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យកី​ឡាករ​ក្នុង​ស្រុក និងក្រៅស្រុកត្រូវ​បានចុះ​ចាញ់ជា​បន្តបន្ទាប់។

ការអះអាងបែបនេះក៍ដោយសាឈុត សេរីវ៉ាន់ថង មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​ ​មានការ​រីក​ចំ​រើន​ជាង​មុនច្រើនទាំងស្នៀត​គុន​ទាំង​កម្លាំង​ស៊ុហ្វ ពោលគឺគេ​ហ្វឹកហាត់បាន​ជាប់លាប់ ​ធានា​បាន​ក្នុង​ការ​​ប្រកួត​ប្រាំ​ទឹក​ដោយ​គ្មាន​បញ្ហាអ្វីឡើយហើយទើបនិងឈ្នះពានរង្វាន់ថ្មីៗកន្លងមកនេះថែមទៀតផង។ ​ជាងនេះទៅទៀតនោះឈុត សេរីវ៉ាន់ថង ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួតណាស់​ព្រោះរូបគេ ប្រកួត​មិន​ចេះ​លាក់កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀត​ផង ហើយមាន​បទពិសោធ​ន៍​និង​​តិចនិក​​ក្នុង​ការ​ប្រកួត​ច្រើន ជាមួយកី​ឡា​ករ​ក្នុង​ស្រុក​និង​កីឡាករបរទេសថែមទៀត។ ចាំមើលឈុត សេរីវ៉ាន់ថង អាច​យកឈ្នះលើកីឡាករថៃស៊ែនភេត ស៊ីត.លួងពូឧដុម ដូចការអះអាងរបស់អ្នក​តាមដានកីឡាប្រ​ដា​ល់កម្ពុជា​ដែរឬយ៉ាងណ?។

​ដោយឡែកថន ភឿត ត្រូវជួបជាមួយកីឡាករថៃឌែនសាយ៉ាម វ៉.ស៊ុងនឺន រវាងកីឡាករទាំង២នាក់​នេះមិន​មានអ្នក​ណាហ៊ាន​ទស្ស​ទាយមុនថាកីឡាករមួយណាជាអ្នកឈ្នះនោះទេ ព្រោះកីឡាករកម្ពុជា ជាអ្នកប្រដាល់​ជើង​ថ្មីដែលទើបចូលប្រឡូកលើសង្វៀន ហើយកីឡាករថៃក៍ពុំទាន់ដឹងថា មាន​វិជ្ជាគុន​ខ្លាំង​ប៉ុណ្ណា​នោះដែរ។ ចាំមើលរវាងកីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង និងកីឡាករថៃឌែនសាយ៉ាម វ៉.ស៊ុងនឺន នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...