ក្រុមហ៊ុន អអេហ្វ៣ វើលដ៍ មានទំនួលខុសត្រូវខ្ពស់ចំពោះការគ្រប់ គ្រង ធនធានមនុស្ស និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន

0
76

ភ្នំពេញ ៖ ក្រុមហ៊ុន អអេហ្វ៣ វើលដ៍ (ខេមបូឌា) សូមជម្រាបជូនដំណឹងដល់ថ្នាក់ដឹកនាំ សមាជិក និងសាធារណៈជន អោយបានជ្រាបថា ក្រុមហ៊ុន អអេហ្វ៣ វើលដ៍ (ខេមបូឌា) ប្រកបអាជីវកម្មស្របច្បាប់ ហើយមានទំនួលខុសត្រូវខ្ពស់ ចំពោះការគ្រប់គ្រង ធនធានមនុស្ស និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

នៅក្នុងលិខិតរបស់ ក្រុមហ៊ុន អអេហ្វ៣ វើលដ៍ (ខេមបូឌា) បន្តថា ចំណែកការបញ្ឈប់សមាជិក និងបិទគណនី (អាខោន) ទាំង១៣រូប និងអ្នកពាក់ព័ន្ធមួយចំនួនទៀតពីក្រុមហ៊ុន អអេហ្វ៣ វើលដ៍ (ខេមបូឌា) កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នោះ មិនមែនជាហេតុផលរបស់ក្រុមហ៊ុនឡើយ គឺពួកគាត់ (១៣រូប) បានធ្វើការចាកចេញពីក្រុមហ៊ុន ដោយស្ម័គ្រចិត្ត ដើម្បីទៅធ្វើមុខរបរ អាជីវកម្ម ថ្មីមួយទៀត ដែលមានលក្ខណៈ ប្រហាក់ប្រហែល និងក្រុមហ៊ុនអអេហ្វ៣ វើលដ៍ (ខេមបូឌា) តែប៉ុណ្ណោះ។

ចំពោះសមាជិក និងថ្នាក់ដឹនាំទាំងអស់ ក្រៅពីសមាសភាពត្រូវបានបញ្ឈប់ទាំង១៣រូប និងពាក់ព័ន្ធមួយចំនួនទៀតខាងលើ ក្រុមហ៊ុន អអេហ្វ៣ វើលដ៍ ពុំបានបិទគណនី ឬ ដោះដូរលេខកូដ របស់ពួកគាត់ឡើយ។ ផ្ទុយទៅវិញ បើថ្នាក់ដឹកនាំ ឬ សមាជិកណាម្នាក់មានពញ្ហាគណនី (អាខោន) បើកមិនចេញ ឬ មានបញ្ហា (Password) មិនអាចប្រើប្រាស់គណនី (អាខោន) សូមទំនាក់ទំនងមកការិយាល័យ កណ្តាលក្រុមហ៊ុន (ផ្សារសុវណ្ណា) រៀងរាល់ម៉ោងធ្វើការ ៨ព្រឹកដល់ម៉ោង៦ល្ងាច និងភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណផង។ ដើម្បីជួយសម្រួលការងារ (Password) ទាំងអស់និងបើកប្រាក់ Bonus ជូនសមាជិកយើងគ្រប់ៗគ្នា ជាធម្មតា កំឡុងរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩៕

Facebook Comments
Loading...