កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ធ្វើការឃាត់ខ្លន ជនសង្ស័យម្នាក់យកកាំបិតប័ងតោកាប់ទៅលើបុរសម្នាក់ដោយមិនដឹងមូលហេតុ

0
1101

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ធ្វើការឃាត់ខ្លន ជនសង្ស័យម្នាក់យកកាំបិតប័ងតោកាប់ទៅលើបុរសម្នាក់ដោយមិនដឹងមូលហេតុ (សង្ស័យបែកថ្នាំ) កាលពីវេលាម៉ោង ១៧ និង២០នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះឈ្មោះមុំ ចាន់ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។(មានសារធាតុញៀនក្នុងខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ជា ណុន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុយម៉ូតូ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ស្លាកស្នាម១.ស្មារបួសដៃស្តាំដេរចំនួន ០៤ថ្នេរ។សម្ភារៈបន្សល់ទុក១.កាំបិតប័ងតោដងឈើចំនួន០១។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងរៀបចំអីវ៉ាន់នៅមុខផ្ទះ លុះដល់វេលាម៉ោង១៧ និង២០នាទី ស្រាប់តែឃើញជនសង្ស័យខាងលើ កាន់កាំបិតមកកាប់ទៅលើជនរងគ្រោះ តែត្រូវបានជនរងគ្រោះគេចផុត និងជនសង្ស័យព្យាយាមកាប់ទៅលើជនរងគ្រោះទៀតបណ្តាលឲ្យត្រូវដៃ ក្រោយមកជនរងគ្រោះបានព្យាយាមដណ្តើមកំបិតពីជនសង្ស័យនឹងបានស្រែកឲ្យគេជួយ ពេលនោះកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់នៅក្បែរនោះក៏បានចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា និងបានឃាត់ខ្លួន​ជនសង្ស័យនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋាបាលពញាពន់ដើម្បីធ្វើការសាកសួរ និងបានបញ្ជូ​នមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...