ឈុត សេរីវ៉ាន់ថង ខាំ ខ្លានាង និងផាន រះ ឡើងស្វាគមន៍កីឡាករថៃ

0
943

ភ្នំពេញ ៖ កីឡាករឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរ៊ាហូកីឡាខេត្តបាត់ដំបងឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃប្រាក់ចានបាន ស.ច.វីឈីតប៉ែតទីវ ខណៈកីឡាករខាំ ខ្លានាង អ្នកប្រដាល់របស់ក្លិបរ៉ាហាប់ស្វាយប៉ាក កីឡាករលូកយ៉ត ស៊ីតសាមផ្យាក់ រីឯកីឡាករផាន រះ អ្នកប្រដាល់នៃក្លិបតាព្រហ្មមានជ័យ ជួបកីឡាករលំណាវ ស.រ៉ាត់តាណារុងរោទ នាថ្ងៃអាទិត្យទី២០ ខែមករា ឆ្នាំ២០១៩នេះ នៅលើសង្វៀនស៊ីអិនស៊ី។

ការជួបគ្នារវសងកីឡាករឈុត សេរីវ៉ាន់ថង និងកីឡាករថៃប្រាក់ចានបាន ស.ច.វីឈីតប៉ែតទីវ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ហើយក្នុងការជួបគ្នានេះផងដែរមិន​មានអ្នក​ណាហ៊ាន​ទស្ស​ទាយមុនថាកីឡាករមួយណាជាអ្នកឈ្នះនោះទេ ព្រោះកីឡាករកម្ពុជាឈុត សេរីវ៉ាន់ថង ជាអ្នកប្រដាល់​ជើង​ថ្មីដែលទើបចូលប្រឡូកលើសង្វៀន ហើយកំពុងឡើងកូដដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំ​ពុង​តែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡា​ករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តជាខ្លាំងនោះ។

ក្នុងការដែលគេមិនសូវទុកចិត្តលើកីឡាករកម្ពុជារូបនេះក៍ព្រោះគេទើបឈ្នះពានថ្មីៗក្នុងកម្មវិធីនេះ ហើយមិនដឹងថាគេបានហ្វឹកហាត់បានគ្រប់គ្រានឬយ៉ាងណានោះទេ ហើយមកជួបកីឡាករជើងខ្លាំងថៃទៀត។ ស្នៀតខ្លាំងរបស់ឈុត សេរីវ៉ាន់ថង គឺកណ្តាប់ដៃនិងកែង ដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយជាស្នៀតធ្លាប់ផ្តួលគូរប្រកួតទៀតផង។ ចាំមើលរវាងកីឡាករ ឈុត សេរីវ៉ាន់ថង និងកីឡាករថៃប្រាក់ចានបាន ស.ច.វីឈីតប៉ែតទីវ នរណាជាអ្នកឈ្នះ?។

ចំណែកកីឡាករស្រករក្រោយខាំ ខ្លានាង គេ​និង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះលូកយ៉ត ស៊ីតសាមផ្យាក់ ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម ដែលកីឡាករថៃម្នាក់នេះ​ក៍ធ្លាប់មកប្រកួត​នៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗ​របស់កម្ពុជា។

ខាំ ខ្លានាង គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុងតែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡាករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀត​ខ្លាំង​ទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំង​កីឡាករ​ជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើង​ប្រកួតឈាន​ដល់​គូឯក និងប្រកួត​លក្ខណៈមិត្ត​ភាពអន្តរជាតិ។ ​ចាំមើលរវាង​ខាំ ខ្លានាង និងកីឡាករថៃលូកយ៉ត ស៊ីតសាមផ្យាក់ នេះន​រណា​ជា​អ្នកឈ្នះ?។

ដោយឡែក កីឡាករផាន រះ ត្រូវជួបជាមួយកីឡាករថៃលំណាវ ស.រ៉ាត់តាណារុងរោទ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ការជួបគ្នារវាងអ្នកទាំងពីរក៍ត្រូវបានអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ភាគរយនៃការឈ្នះគឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ ពញរោះកីឡាករកម្ពុជាផាន រះ វាយពេលខ្លះឃើញល្អតែពេលខ្លះវាយអន់ ព្រោះចិត្តប្រដាល់របស់គេតូច ហើយអន់ខាងកម្លាំងសុហ្វទៀតផង។ ចាំមើលផាន រះ ជាអ្នកឈ្នះឬកីឡាករថៃលំណាវ ស.រ៉ាត់តាណារុងរោទ?៕

Facebook Comments
Loading...