ព្រំ សំណាង កៀកស្មារនិងយុគ យក្សផ្លែ ជួបកីឡាករអ៊ីរ៉ង់ និងកីឡា​ករ​ថៃ

0
1080

ភ្នំពេញ ៖ កីឡាករព្រំ សំណាង អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ កៀកស្មារនិងកីឡាករយុគ យក្សផ្លែ អ្នកប្រដាល់របស់ក្លិបបុរីរាជសីហ៍មានរិទ្ជួប​កីឡាករជនជាតិអ៊ីរ៉ង់ឈ្មោះkordalivand Mohsen និង​កីឡា​ករ​ថៃអក្ខរៈដេត ស.ផនឆៃ នៅលើសង្វៀន នាថ្ងៃសុក្រទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ។

កីឡាករព្រំ សំណាង ជួបជាមួយកីឡាករជនជាតិអ៊ីរ៉ង់ឈ្មោះkordalivand Mohsen ក្នុងប្រភេទទម្ងន់ធ្ងន់គឺ​៧៨​គី​ឡូ​ក្រាម រវាងអ្នកទាំងពីរមិនទាន់មានប្រភពណាបញ្ជាក់ថាពួកគេធ្លាប់ជួបគ្នាទេកន្លងមក ហើយ​មិនទាន់ដឹងថាកីឡាករអ៊ីរ៉ង់ម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុនណានោះដែរ តែកីឡាកររូបនេះហ្វឹកហាត់នៅប្រទេសថៃ ដូចនេះពួក​គេខ្លាំង​ខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។

ចំណែកព្រំ សំណាង គេជាកីឡាករដែលមាន​ស្នៀត​ប្រយុត្តិល្អ គឺពេលវាយសំណាងគ្រាន់តែលើកជើងធាក់ ក៏គូប្រកួតពិបាកទប់ដែរពិសេសស្នៀត​ដាល់ត្រង់ៗ និងស្នៀតកែងវាយទៅលើ គូប្រកួតដែលប្រកបដោយគ្រោះថ្នាក់បំផុត។ ការ​ប្រ​កួតកន្លងមកបើទោះបីព្រំ សំណាង ការដាល់​របស់គេមិន​អស្ចារ្យ​ក៏ពិតមែន ប៉ុន្តែ សំ​ណាង​មាន​កាយសម្បទាល្អ ខ្ពស់ ដៃជើងវែង ដែល​ជា​ការអំ​ណោ​យ​ផលដល់ការប្រកួតណាស់។ ទោះជា​យ៉ាង​​ណា​ការជួបប្រកួតគ្នារវាងកីឡាករជនជាតិអ៊ីរ៉ង់ឈ្មោះkordalivand Mohsen និងកីឡាករព្រំ សណាង ទាំងពីរនាក់​នេះ​​មិនមាន​អ្នក ណាហ៊ានទាយមុនថានរណាឈ្នះចាញ់នោះឡើយ ព្រោះសុទ្ធ​តែមាន​ផ្លែរ​ល្អដូចៗ​គ្នា បើកីឡាករណាវាយរៀងមើលងាយគេនោះច្បាស់ជាចាញ់មិនខាន។ ចាំមើលព្រំ សំណាង ជាអ្នកឈ្នះឬkordalivand Mohsen?។

ដោយឡែកកីឡាករ​យុគ យក្សផ្លែ ត្រូវជួបជាមួយ​កីឡា​ករ​ថៃអក្ខរៈដេត ស.ផនឆៃក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំអពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះ។ កីឡាករថៃភាគច្រើនពួកគេពូកែស្នៀតជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្លួលគូប្រកួតឲ្យដួលទាំងជំហរ។

ចំណែកកីឡាករយុគ យក្សផ្លែ មិនសូវមានកម្ពស់ខ្ពស់ឡើយ ដូច្នេះស្នៀត​កណ្តាប់​ដៃនិង​ស្នៀត​ជើងទាត់ព្រមទាំងបច្ចេកទេស​ផ្សេងៗទៀតពិតជាសំខាន់​ណាស់ស​ម្រាប់​យកឈ្នះលើគូប្រកួត​ហើយគេជា​កី​ឡា​ករមានចិត្ត​ប្រដាល់​ធំ កម្លាំង​ស៊ុ​ហ្វ​ខ្លាំងថែមទៀត ការប្រកួតរាល់លើកគឺ​ដើរ​បុកចូល​ទៅរកគូប្រកួតជានិច្ច។កណ្តាប់ដៃ​របស់​យុគ យក្ស​ផ្លែ លឿន​រហ័ស​និង​ខ្លាំង​ថែមទៀត គូរប្រកួតល្មមៗមិនអាច​តស៊ូជា​មួយគេបាន៥​ទឹក​នោះ​ទេ។ ចាំមើលកីឡាករយុគ យក្សផ្លែ ជាអ្នកឈ្នះឬកីឡាករថៃអក្ខរៈដេត ស.ផនឆៃ?៕

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 90
????????????????????????????????????

Facebook Comments
Loading...