កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា បានទទួលជនសង្ស័យចំនួន០១នាក់ ពីជនរងគ្រោះ ក្នុងករណីរំលោភលើទំនប់ចិត្ត(ខ្ចីម៉ូតូយកទៅបញ្ចាំ)

0
452

ភ្នំពេញ ៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២៣ និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា បានទទួលជនសង្ស័យចំនួន ០១នាក់ ពីជនរងគ្រោះ ក្នុងករណីរំលោភលើទំនប់ចិត្ត(ខ្ចីម៉ូតូយកទៅបញ្ចាំ) ប្រព្រឹត្តកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៥:០០នាទី ត្រង់ចំណុចមុខហាងកាហ្វេ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ១.ឈ្មោះ តូច ផានិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ   អណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ១.ឈ្មោះ រុន ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅ ផ្ទះលេខ២០២ ផ្លូវបេតុង ភូមិអណ្តូង៣ សង្កាត់   គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ផារៈបាត់បង់១.ម៉ូតូម៉ាក ស៊ុយសូគីនិច ពណ៌ស សេរីឆ្នាំ២០១៤ គ្មានស្លាកលេខ ចំនួន០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៥:០០នាទី មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ(ជាមនុស្សស្គាល់គ្នា) បានអង្គុយផឹកកាហ្វេជាមួយគ្មានត្រង់ចំណុចហាងកាហ្វេ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លុះក្រោយមក ជនសង្ស័យក៏បានខ្ចីម៉ូតូរបស់ជនរងគ្រោះថាទៅផ្ទះ តែជនសង្ស័យបានយកម៉ូតូនោះទៅដាក់បញ្ចាំនៅម្តុំឃ្លាំងរំសេវ(ខណ្ឌទួលគោក) រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៣:១០នាទី ស្រាបតែជនរងគ្រោះប្រទះឃើញជនសង្ស័យ កំពុងដើរនៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងសុព័រ ភ្លាមនោះ ជនរងគ្រោះក៏បានធ្វើការឃាត់ខ្លួនសង្ស័យយកមកប្រគល់ជូនសមត្ថកិច្ច និងបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ក្រោយពីសាកសួរជនសង្ស័​យ​បានសារភាពថាខ្លួនពិតជាបានយកម៉ូតូ ជនរងគ្រោះទៅបញ្ចាំពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Facebook Comments
Loading...