ផល សោភ័ណ្ឌ និងលិញ ភារម្យ ឡើងជួបកីឡាករថៃដើម្បីសាកវិជ្ជាគុន

0
772

ភ្នំពេញ ៖ កីឡាករផល សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបតឡីដំរីមានរិទ្ធ ឡើងសាកវិជ្ជាគុននិងកីឡាករថៃនឹកត្រាក់កាន ក.កាមន្តវ៉ាត់ ខណៈកីឡាករលិញ ភារម្យ អ្នកប្រដាល់មកពីក្លិបភារម្យគុនខ្មែរ ជួបកីឡាកររេមបូ ម៉.រ៉ាជផាត់មូបានចមបឹង នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី២៨ ខែតុលា ឆ្នាំ២០១៨នេះ។

កីឡាករផល សោភ័ណ្ឌ ត្រូវជួបជាមួយកីឡាករថៃនឹកត្រាក់កាន ក.កាមន្តវ៉ាត់ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម គូរនេះត្រូវបានអ្នកវិភាគប្រដាល់លោកឡើងថា ផល សោភ័ណ្ឌ មានប្រៀបឈ្នះច្រើនជាង ព្រោះគេជា​កី​ឡា​ករ​ជើងខ្លាំង​ម្នាក់​ដែល​លេងស្នៀត​កណ្តាប់​ដៃ និងកែងហើយឡើង​ប្រកួត​លើក​ណា​ក៏​ពិបាក​រក​ដៃ​គូ​មក​ផ្តួល​ឱ្យគេឲ្យ​ចាញ់​ពិន្ទុ​ ឬ​​សន្ល​ប់​នៅ​លើ​រេញ​ណាស់។​

​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគ​ច្រើន​កំពុង​នាំ​គ្នា​យល់​ថា​ផល សោភ័ណ្ឌ គេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោ​យ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ ពេល​កីឡា​ករ​រូប​នេះ​ឡើង​រេញ​ប្រកួតម្តងៗនោះ។    ចាំ​មើលកីឡាករផល សោភ័ណ្ឌ ជួបជាមួយកីឡាករថៃនឹកត្រាក់កាន ក.កាមន្តវ៉ាត់ អាចយកឈ្នះដូចអ្នកវិភាគប្រដាល់ក្នុងស្រុកឬយ៉ាងណា?។

ដោយឡែកកីឡាករលិញ ភារម្យ ត្រូវជួបជាមួយកីឡាករថៃរេមបូ ម៉.រ៉ាជផាត់មូបានចមបឹង ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជាជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករលិញ ភារម្យ គេជាកីឡាករជើងថ្មីកំពុអធ្វើអោយអ្នកតាមដានប្រដាល់ចាប់អារម្មន៍ចំពោះស្នៀតប្រយុទ្ធរបស់គេ ការប្រកួតកន្លងមកគេប្រើបានទាំងដៃទាំងជើងតែម្តងលិញ ភារម្យ គេជាអ្នកស្រករក្រោយមែនតែចិត្តរបស់គេធំខ្លាំងណាស់មិនតែប៉ុណ្ណោះ គេវ៉ៃដោយហ៊ានប្ដូរកែងជាមួយគូប្រកួតដោយគ្មានញញើតទៀតផង។ ចាំមើលរវាងកីឡាករលិញ ភារម្យ និងកីឡាករថៃរេមបូ ម៉.រ៉ាជផាត់មូបានចមបឹង នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...