សុខ ធី និងតាញ់ មករា ឡើងដណ្តើម៣ពិន្ទុបន្ថែមក្នុងជុំទី២ពីកីឡាករថៃ

0
921

ភ្នំពេញ ៖ កីឡាករជើងខ្លាំងស្រករក្រោយ២នាក់គឺសុខ ធី អ្នកប្រដាល់​មកពីក្លិប​សៅយ៉ាន់នាគាខេត្តបន្ទាយមានជ័យ ជួបជាមួយកីឡាករថៃធ្នូសឹកឡេក អ.ហ្វាន់មឿង ខណៈកីឡា​ករ​តាញ់ មករា អ្នកប្រដាល់របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ​ជួបជាមួយកីឡាករថៃសុផាបណយ ស.ចពៀកអ៊ុថៃ ដើម្បីដណ្តើមរក៣ពិន្ទុបន្ថែមក្នុងជុំទី២ វគ្គជម្រុះដណ្តើមពាន លើ​សង្វៀន​ស៊ីអិនស៊ី​ នា​ថ្ងៃអា​ទិត្យ​ទី២៨ ខែតុលា ឆ្នាំ២០១៨នេះ។

កីឡាករមកពីជាយដែន សុខ ធី (ហៅកាកា)គេ​និង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះធ្នូសឹកឡេក អ.ហ្វាន់មឿង ដែលបានយកឈ្នះលើកីឡាករតាញ់ មករាកាលពីជុំទី១ ស្នៀតខ្លាំងរបស់គេជើងទាត់កាត់ និងជង្គង់។ រីឯសុខ ធី បច្ចប្បន្នគេជាជើងខ្លាំងក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាមនេះ ដោយធ្លាប់បានយកឈ្នះលើកីឡាករកម្ពុជា និងកីឡាករថៃច្រើន​នាក់​កន្លងមក ដែលធ្វើឲ្យគេមានឈ្មោះបោះសម្លេងហើយកំពុងត្រូវបានអ្នកទ​ស្សនាច្រើន​ចាប់​អា​រម្មណ៍ចំពោះស្នៀតគុន នៅពេលគេឡើងប្រកួតម្តងៗនោះ ហើយបានធ្វើឲ្យអ្នកទស្សនា​ជក់​ចិត្តជាខ្លាំងនោះ។

ជាមួយនិងស្នៀត​ខ្លាំង​ទាំងដៃទាំងជើងនិងកែង ហើយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេនោះ​បាន​ធ្វើ​ឲ្យកីឡាករសុខ ធី ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំង​កីឡាករ​ជើងចាស់ កីឡាករជើងថ្មី និងគូប្រកួត​លក្ខណៈមិត្ត​ភាពអន្តរជាតិផងដែរ។ ចំណែកកីឡាករថៃធ្នូសឹកឡេក អ.ហ្វាន់មឿង គេពូកែតែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលតែប៉ុណ្ណោះ​ ហើយស្នៀតទាំងនេះក៍ត្រូវបានកីឡាករកម្ពុជាសុខ ធី ធ្លាប់ជួបនិងបានយកឈ្នះជាបន្តបន្ទាប់មកហើយដែរ។ ចាំមើ​ល​រវាង​កីឡាករសុខ ធី និងកីឡាករថៃធ្នូសឹកឡេក អ.ហ្វាន់មឿង នេះន​រណា​ជា​អ្នកឈ្នះបាន៣ពិន្ទុបន្ថែម?។

ដោយឡែកកីឡាករស្រករក្រោយតាញ់ មករា គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះសុផាបណយ ស.ចពៀកអ៊ុថៃ ក្នុង​ប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេកន្លងមកនៅសង្វៀននេះ ហើយកីឡាករទាំងពីរនាក់នេះគឺជាអ្នកចាញ់ដូចគ្នាក្នុងជុំទី១កន្លងមក។ តាញ់ មករា គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយ​រូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុង​តែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡា​ករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តជាខ្លាំងនោះ។

តាញ់ មករា ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់​ដៃ និងកម្លាំងជើងទាត់​ខ្លាំង​ តែមិនសូវសំបូរច្ចេក​ទេសនិង​ល្បិ​ច​​កល​ប្រកួត​ប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ពីមុនមករាគេ​​វ៉ៃ​អាង​តែលើកម្លាំងបាយ​តែប៉ុណ្ណោះ ​តែមួយរយះមក​គេ​វាយ​ចេញ​ដោយកណ្តាប់ដៃ​ដាល់​ត្រូវ​ចំ​គោ​ល​ដៅ​បានច្រើន មួយៗ​តែ​ធ្ងន់​ចំណែក​ ឯ​ការពារ​របស់​គេ​ ក៏បាន​ល្អ​និង​រឹងមាំ​ផង​ដែរ តែយ៉ាងណាគេភ្លាត់ចាញ់កីឡាករថៃក្នុងជុំទី១បានតែ១ពិន្ទុប៉ុណ្ណោះ។ ចាំមើល​ធន់ មករា ជាអ្នកឈ្នះឫកីឡាករថៃសុផាបណយ ស.ចពៀកអ៊ុថៃ នរណាជាអ្នកឈ្នះទទួលបាន៣ពិន្ទុនោះ?៕

Facebook Comments
Loading...