មនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ដោយសារម៉ូតូបុកម៉ូតូ

0
973

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និង​ម៉ូតូ កាលពីវេលាម៉ោង១៨ និង១០ នាទី ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះឈ្មោះ ឃិន ខេង លើផ្លូវលេខ១៥១ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រជាធានីភ្នំពេញ បណ្តាលឲ្យមនុស្សប្រុសស្រី០២នាក់របួសធ្ងន់ និង០១នាក់ ទៀតបួសស្រាល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមនុស្សរងគ្រោះចំនួន០៣នាក់នេះ រវាងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-5049 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ពិល ពុំ ភេទប្រុស អាយុ ៦៣ឆ្នាំ ( របួសធ្ងន់ ) រួមដំណើរជាមួយឈ្មោះ ប៊ុន សាន់ ភេទស្រី អាយុ ៦២ឆ្នាំ ( របួសធ្ងន់ ) អ្នកទាំងពីរស្នាក់នៅភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លុះមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG-7121 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ( ទិសដៅច្រាស់គ្នា ) បើកបរដោយឈ្មោះ អ៊ុំ វាសនា ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ( របួសធ្ងន់ )។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងករណីនេះបណ្តាលឲ្យមនុស្សរបួសធ្ងន់ ០២នាក់ ស្រាល ០១នាក់ ម៉ូតូខូចខាតស្រាល ០២គ្រឿង។ មូលហេតុបណ្តាលមកពីម៉ូតូ HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-5049 បត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Facebook Comments
Loading...