លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូ​លរួមកាន់បិណ្ឌ​វេនទី៨នៅវត្ត៣ខណ្ឌព្រែកព្នៅ

0
982

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសាច់ញាតិបងប្អូន រួមនិងលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀតផងនោះ បាននាំយកនូវចង្ហាន់វន័ជនព្រម ទាំង​គ្រឿង ឧបភោគ បរិភោគ មួយចំនួនដើម្បី ធ្វើពិធីកាន់បិណ្ឌវេនទី៨ នៅវត្ត៣ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ។

នេះគឺជាការប្រតិបត្តិ ទៅតាមទំនៀមទំលាប់ប្រពៃណីពីដូនតា ដែលតែងតែប្រារព ធ្វើ​ឡើង​ជារាងរាល់ឆ្នាំគឺចាប់ពី​ថ្ងៃ​១​រោច ដល់​ថៃ្ង​១៥​រោច​ខែភទ្របទ ជាថ្ងៃភ្ជុំធំ។ ការរៀបចំ​ធ្វើ​ពិ​ធី​បុណ្យ​នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​នាំយក​ចង្ហាន់ មាន​បាយ សម្ល នំចំណី ផ្លែឈើ ​​ទៀន​ធូប ផ្កា​ភ្ញី ថវិកា និង​ទេយ្យទាន​មួយ​ចំនួន ថ្វាយ​ព្រះ​រតនត្រ័យ​ និង​ដាក់​បាត្រ​ប្រគេន​ដល់​ព្រះ​សង្ឃ បួងសួង​ឧទ្ទិស​កុសលផល​បុណ្យជូនដល់ មាតា បិតា ជីដូន​ជីតា កូនចៅ និង​ញា​ត្តិ​ការ​ទាំង​​ប្រាំពីរ​សន្តាន ដែល​បាន​ចែក​ស្ថាន​ទៅក្នុង​លោក​ខាងមុខ​ឲ្យ​ចាក​ផុត​ពី​ទុក្ខទោស ហើយ​បាន​ទៅ​កើត​ក្នុង​សុខ​គតិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។

ពិធីបុណ្យនេះ មិនត្រឹមតែបង្ហាញពីភាពកត្តញ្ញូរបស់កូនចៅ ចំពោះអ្នកមាន​គុណ​ប៉ុ​ណ្ណោះ​​ទេ ប៉ុន្ដែ​នៅ មានអត្ថនយ័សំខាន់មួយទៀត គឺការពិចារណានូវសង្សារវដ្ដ ដែលមនុស្ស​កើត​មក​តែង​តែស្លាប់ទៅវិញ ជាធម្មតាដែលអាចជំរុញទឹកចិត្តអោយលះ​បង់អំពើបាបហើយខិត​ខំធ្វើ​តែ​អំ​ពើល្អដើម្បីវៀរចាកពីអបាយភូមិទាំង៤ មាន នរក ប្រេតជា តិរិច្ឆាន និង អសុរកាយដើម។ ហើយបុណ្យកាន់បិណ្ឌនេះ​ក៏​ទុក​ថា ជា​ឱកាស​សម្រាប់​មនុស្ស​ធ្វើ​សេចក្តី​ល្អ គឺ​ល្អ​ទាំង​កាយ ទាំង​វាចា ទាំង​ចិត្ត បើទោះជា​ធ្វើ​ល្អ​បានតែ​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ​ក៏ដោយ ក៏​ជា​ឧបនិស្ស័យ​មួយ​ដែល​ប្រសើរ​ជាង​អត់​សោះ ហើយក៏​ជាការ​ក្រើនរំលឹក​ដល់​ចិត្ត​មនុស្ស​ឱ្យ​គិតដល់​សេចក្តី​ល្អ និង ស្គាល់​រសជាតិ​នៃ​សេចក្តី​ល្អ​ផងដែរ។

បន្ទាប់ពី​កម្មវិធី បង្សុកូល វេរចង្ហាន់និង​គ្រឿង​បរិក្ខា​ប្រគេន​ព្រះ​សង្ឃ ក្នុងវត្តមុនីប្រសិទ្ធីវង្ស រួចមក លោកជំទាវកិត្តិបណ្ឌិត ម៉ែន សំអន និងសាច់ញាតិបងប្អូន ព្រមទាំងមន្ត្រីសាលាខណ្ឌព្រែកព្នៅ បាននាំយក​ចង្ហាន់ មាន​បាយ សម្ល នំចំណី ផ្លែឈើ ​​ទៀន​ធូប ផ្កា​ភ្ញី ថវិកា និង​ទេយ្យទាន​មួយ​ចំនួនទៀតទៅប្រគានវត្ត២ទៀតក្នុងខណ្ឌព្រែកព្នៅគឺវត្តអង្គសេរីសួរស្តី និងវត្តច័ន្ទបុរីវង្ស បន្ទាប់មកទៅវត្តពីរទៀតក្នុងស្រុកពញ្ញាឮ ក្នុងនោះសាលាខណ្ឌព្រែកព្នៅ បានចូលរួមជាបញ្ច័យក្នុងមួយវត្តចំនួន៥០ម៉ឺនរៀលផងដែរ សរុប២លាន៥សែនរៀល។ ដែលជាបច្ចយ័តំកល់ជើងបិណ្ឌ សំរាប់ប្រើប្រាស់ក្នងការកសាងសមិទ្ធិផល​នានា ក្នុងទីអា​រាម​នេះ​អោយកាន់តែល្អប្រសើរសក្ដិសម ជាកន្លែងសក្ការៈ បូជាសំរាប់ជាប្រយោ​ជន៍ដល់​ពុទ្ធ​សា​ស​និកជនទូទៅ ឲ្យកាន់តែប្រសើរថែមទៀត៕

Facebook Comments
Loading...