ជនសង្ស័យចំនួន០៤នាក់ត្រូវបានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនពីបទ ពាក់ព័ន្ធនូវសារធាតុញៀនដោយខុសច្បាប់

0
530

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនពីបទ(ពាក់ព័ន្ធនូវសារធាតុញៀនដោយខុសច្បាប់) វេលាម៉ោង១៦ និង០០នាទីកាលពីថ្ងៃសុក្រទី២៨ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចគល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កា​ត់​ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី១.ឈ្មោះផល រ៉ាដូ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ រស់នៅភូមិចេតិយទ្រេត ឃុំវិហារសួគ៌ ស្រុកពញាឮ ខេត្តកណ្តាល។ ទី២-ឈ្នោះផល សារៀម ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបដឹកទឹកកកលក់ រស់នៅភូមិចេតិយទ្រេត ឃុំវិហារសួគ៌ ស្រុកពញាឮខេត្តកណ្តាល ទី៣-ឈ្មោះវ៉េន វ៉ងភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរធ្វើកន្ត្រកលក់ រស់នៅភូមិតាអោក ឃុំឈ្វាំងស្រុកពញាឮខេត្តកណ្តាល។ និង៤-ឈ្មោះវណ្ណ គឹមលាប ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។ រស់នៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮខេត្តកណ្ដាល។ វត្ថុតាងចាប់យក១-ម៉្សៅក្រាមព៌ណសថ្លាចំនួន២ កញ្ចប់តូច ២-ម៉ូតូ02គ្រឿង ម៉ាកហុងដាគុប ជ្រុងព៌ណខៀវលាយសស្លាកលេខ.1.D8698.ភពនឹងម៉ាកហុងដាc125ឆ្នាំ២០១១ពណ៌ខ្មៅស្លាកលេខ1D.8539.កំពង់ស្ពឺ ៣-ទូរស័ព្ទដៃ0​១គ្រឿងម៉ាកI font sex ពណ៌ខ្មៅ០១គ្រឿង(ខួច) ៤.នាឡិកាដៃ02គ្រឿង

បច្ចុប្បន្នជនសង្ស័យទាំងបួននាក់រួមនឹងវត្ថុតាងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្ត៕

Facebook Comments
Loading...