មឿង សុខហ៊ុច និងកូយ ឡាយ ជួបកីឡាករថៃដណ្តើមប្រាក់លាន

0
1757

ភ្នំពេញ ៖ កីឡាករជើងខ្លាំងមឿង សុខហ៊ុច អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្ស​កីឡា​ពោធិសែនជ័យ និងកីឡាករជើងខ្លាំងស្រករក្រោយកូយ ឡាយ អ្នកប្រដាល់រប​ស់​ក្លិ​បកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ត្រូវគេផ្គូផ្គងឲ្យជួបកីឡាករថៃផ្លាយ ណយ និងកី​ឡាករថៃវ៉ាត់ ឆារ៉ាដេត ដើម្បីដណ្តើមប្រាក់លាន នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅលើសង្វៀនស៊ីងីស៊ី។

កីឡាករមឿង សុខហ៊ុច ត្រូវជួបជាមួយកីឡាករថៃផ្លាយ ណយ ក្នុងប្រភេទ​ទម្ងន់​៦៧គីឡូក្រាម។ បើតាមអ្នកផ្គូរផ្គងកីឡាប្រដាល់បានឲ្យដឹងថា កីឡាករថៃម្នាក់នេះ​ជាជើង​ខ្លាំង​នៅស្រុកថៃ គេចេះប្រើក្បាច់គ្រប់ស្នៀតពិសេសគឺស្នៀតចាប់កាច់ផ្តួល ដែលមានភាព​ល្បី​ល្បា​ញរហូត​មកដល់ស្រុកខ្មែរ កីឡាករល្មមៗមិនអាចឈរជើងលើសង្វៀនជាមួយគេបាន៥ទឹក​នោះ​ទេ​។

ចំណែកកីឡាករកម្ពុជាមឿង សុខហ៊ុច មិនចាញ់កីឡាករថៃនោះឡើយគេ​ជាអ្នកលេង​ស្នៀត​កែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រ​កួតរបស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួល គូរប្រ​កួត​​ដ៍អស្ចាររបស់គេទៀតផង។ ស្នៀត​ជើង​ទាត់ និង​ជង្គង់របស់​មឿង សុខហ៊ុ​ច ល្អ​ហើយ​ខ្លាំង​ផងដែរ បើកណ្តាប់ដៃវាយចេញហើយ ជើងទាត់ក៍ទៅតាមពីក្រោយដែរ។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុច​ខ្សោយខ្លះ​ដែរ គឺត្រង់​គេ​វាយ​ចេញ​រាងយឺតបន្តិចប៉ុណ្ណោះ តែចេញ​មួយៗ​ច្បាស់ចំ​គោលដៅបានល្អ។

កីឡាករ​កម្ពុជាមឿង សុខហ៊ុច គេជា​កី​ឡា​ករ​ជើងខ្លាំង​ម្នាក់​ដែល​ឡើង​ប្រកួត​លើក​ណា​ក៏​ពិបាក​រក​ដៃ​គូ​មក​ផ្តួល​ឱ្យគេ​ចាញ់​ពិន្ទុ​ ឬ​ឱ្យ​សន្ល​ប់​នៅ​លើ​រេញ​ណាស់។​ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគ​ច្រើន​កំពុង​នាំ​គ្នា​យល់​ថា​មឿង សុខហ៊ុចគេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ ពេល​កីឡាករ​រូប​នេះ​ឡើង​រេញ​ប្រកួតម្តងៗនោះ។ ចាំមើលរវាង​កី​ឡាក​រកម្ពុជាមឿង សុខហ៊ុច និងកីឡាករ ថៃផ្លាយ ណយ នេះនរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករកូយ ឡាយ ត្រូវជួបជាមួយកីឡាករថៃ វ៉ាត់ ឆារ៉ាដេត ក្នុង​ប្រ​ភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់​នេះធ្លាប់មក​ប្រកួតនៅលើសង្វៀនប្រទេសកម្ពុជាជាច្រើនមកហើយ ហើយមានឈ្នះមានចាញ់​ជាមួយកី​ឡា​ករជើងខ្លាំងរបស់កម្ពុជាផងដែរ។ ស្នៀតខ្លាំងរបស់កីឡាករថៃម្នាក់នេះគឺជើងទាត់ និង​ជង្គង់ ចំណែកកណ្តាប់ដៃ និងកែងមិនខ្លាំងប៉ុន្មានទេតែគេអាចប្រើការបាន។

រីឯកីឡាករស្រករក្រោយកូយ ឡាយ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេ​សស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយកូយ ឡាយ បើ​ហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។ កូយ ឡាយ មិនត្រឹមតែមាន​ស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ​ សម្រាប់​ការជួបគ្នារវាង ​កូយ ឡាយ និងថៃវ៉ាត់ ឆារ៉ាដេត នេះមិនមាន​នរណា​ហ៊ានទស្សទាយមុនថា​អ្នកទ​ទួល​បាន​ជ័យជម្នះនោះឡើយ។ ចាំមើលរវាងកូយ ឡាយ និងវ៉ាត់ ឆារ៉ាដេត នេះនរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...