មន្ត្រីភូមិបាលខណ្ឌព្រែកព្នៅបំរើនិងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដោយចិត្តស្មោះ

0
1577

ភ្នំពេញ ៖ មន្ត្រីភូមិបាលខណ្ឌព្រែកព្នៅ ដែលដឹកនាំដោយលោកស៊ូ ស៊ីវិត្ថា តែងតែមកធ្វើការយ៉ាងសស្រាក់សស្រាំ រៀងរាល់ថ្ងៃចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពេលខ្លះថ្ងៃឈប់សម្រាកក៍មិនឈប់ដែរ ដើម្បីបំរើនិងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដោយចិត្តស្មោះ និងស្មោះស្មាក់ជាមួយរាជរដ្ឋាភិបាលដោយឥតងាករ៉េ។

បើតាមសម្តីប្រជាពលរដ្ឋទូទាំងខណ្ឌព្រែកព្នៅ ពិសេសប្រជាពលរដ្ឋនៅក្នុងសង្កាត់សំរោង មានការត្រេកអរជាខ្លាំង ដែលមានមន្ត្រីភូមិបាលល្អៗចុះធ្វើការនិងជួយប្រជាពលរដ្ឋ ដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលពួកគាត់មកពឹងពាក់ម្តងៗនោះ ហើយបើទោះប្រជាពលរដ្ឋមានជម្លួសគ្នា រវាងព្រុំដីក៍មន្ត្រី និងលោកប្រធានភូមិបាលចុះដោះស្រាយ មិនអោយប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្តនិងគ្នាទៀតឡើយ។

ក្នុងឱកាសនោះផងដែរ លោកប្រធានការិយាល័យសុរិយោដី និងភូមិបាលខណ្ឌព្រែកព្នៅ សូមជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងមូល ដែលមានបំណងចង់ចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធលើដីរបស់ខ្លួន សូមប្រជាពលរដ្ឋទាំងអស់ មកទំនាក់ទំនងការិយាល័យសុរិយោដីខណ្ឌព្រែកព្នៅ ពួកយើងនិងរីករាយស្វាគមន៍រៀបចំជូន៕

Facebook Comments
Loading...