ភ្នំពេញ ៖ កាលពីវេលាម៉ោង១២និង៣០នាទី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងផ្នែកជំនាញ សហការណ៍ជាមួយកម្លាំងផ្នែកចរាចរណ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវទំនប់កប់ស្រូវ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យក្នុងករណីនេះឈ្មោះ ម៉ឺន វុធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងបុរីOK ផ្លូវបេតុង សង្កាត់សែនសុខ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈចាប់យក៖១.ក្រាមសថ្លាជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់តូច។ ២.ម៉ូតូម៉ាកស្មាកវី១០០ ពណ៌ក្រហម ពាក់ស្លាកលេខ ១A.៥៤៤១ ចំនួន០១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងផ្នែកជំនាញ សហការណ៍ជាមួយកម្លាំងផ្នែកចរាចរណ៍ ដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នឹងគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ក៍ប្រទះឃើញជនសង្ស័យចំនួន០១នាក់ខាងលើ ជិះម៉ូតូដូចខាងលើ ដោយមានការសង្ស័យកម្លាំងយើងក៏បានហៅឈប់ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមសថ្លាជាគ្រឿងញៀនចំនួន០១ថង់តូច ភ្លាមនោះកម្លាំងក៍ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ខាលើនេះ រួមនិងវត្តុតាងយកធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផលវិជ្ជមានចំនួន០១នាក់។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ម៉ឺន វុធ នេះត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕