ខឹងចិត្តគេវាយត្រូវមួយដៃ ទាញរណាអារទឹកកកដេញកាប់គេវិញ សមត្ថកិច្ចចាប់វ៉ៃខ្នោះ

0
2474

ភ្នំពេញ៖ នៅថ្ងៃទី ០១ ~០៩~២០១៨ វេលាម៉ោង ២០,៣០ នាទី នៅចំណុច កំពង់ដរគីទ្បូម៉ែត្រលេខ៧ ស្ថិតក្នុងក្រុម៤ ភូមិក សង្កាត់ច្រាំងចំរេះ ២ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីក្មេងទំនើងប្រើហិង្សាដោយចេតនា(យករណាអារទឹកកកដេញកាប់គេ )។

បង្កដោយក្មេងទំនើងឈ្មោះ នុ រស្មី ហៅ ហាំ ភេទប្រុស អាយុ ៣៩ ឆ្នាំជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះលេខគ្មាន ក្រុម ៤ ភូមិ ខ.១ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ មុខរបរ កម្មករ (មានសាធាតុញៀន) ។

ជនរងគ្រោះឈ្មោះ ណែម នៅ ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ គ្មាន ក្រុម ៤ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរ រត់ម៉ូតូឌុប ។

ដំណើររឿងហេតុៈនៅថ្ងៃទី០១~០៩~២០១៨ វេលាម៉ោង ២០,៣០នាទីជនរងគ្រោះបានអង្គុយហូបស្រាជាមួយមិត្តភ័ក្រ្ត និងក្មេងទំនើងក៍ទាស់សំដីគ្នាហើយក្មេងទំនើងបានដាល់ជនរងគ្រោះមួយដៃរួចក៍រត់ទៅយករណាអារទឹកកកដេញកាប់ជនរងគ្រោះភ្លាមៗនោះកំលាំងខ័ណ្ឌនិងប៉ុស្តិបានចុះអន្តរាគមន៍ឈានដល់ឃាត់ក្មេងទំនើងបានចំនួន០១នាក់និងវត្ថុតាងរណាអារទឹកកកចំនួន០១ដើមប្រវែង ៧០ស.មយកមកសាកសួរនិងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕

Facebook Comments
Loading...