អាណោចអាធ័មណាស់! ម្តាយពរកូនឆ្លងថ្នល់ ត្រូវបុរសបើកម៉ូតូស្រវឹង បុកស្លាប់ទាំងម្តាយ-កូន

0
2235

ខេត្តកំពង់ធំ ៖ ស្ត្រីវ័យក្មេងម្នាក់ ពរកូនដើរឆ្លងផ្លូវ មិនប្រយ័ត្ន ត្រូវម៉ូតូបុក ស្លាប់ពេលបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ហើយកូនតូចអាយុ ១ឆ្នាំ បានស្លាប់ នៅនឹងកន្លែង កាលពីវេលាម៉ោង ១៨និង៥៥ នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ លេខ១០៩-១១០ ក្នុងភូមិរពាក់ពេន ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ច បានឲ្យដឹងថា អ្នកថ្មើរជើង ឈ្មោះ ហេង ភេទស្រី អាយុ ២៥ ឆ្នាំ បានស្លាប់ ពេលបញ្ជូន ដល់មន្ទីរពេទ្យ រស់នៅ ភូមិរពាក់ពេន ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានពរកូន ឈ្មោះ មករា ភេទប្រុស អាយុ ១ឆ្នាំ ស្លាប់នៅ កន្លែងកើតហេតុ ដើរឆ្លងថ្នល់ ពីលិចមកកើត ក៏ត្រូវម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ 1Cy 2917 ភ្នំពេញ ទិសដៅពីត្បូងមកជើង បើកបរដោយ ឈ្មោះ ឌិម សុខ ឃន ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បុគ្គលិក មីក្រូហិរញ្ញវត្ថុ រដ្ឋគង្គអិលធីឌី បានរងរបួសធ្ងន់ បាក់កដៃស្តាំ៕

Facebook Comments
Loading...