សមត្ថកិច្ចផ្នែករដ្ឋបាលជលផលសង្កាត់បង្ក្រាបរបាំងសាច់អួនដាក់ស្ទាក់ចាប់ត្រីក្នុងរដូវបិទនេសាទ

0
893

កំពង់ឆ្នាំង៖ សមត្ថកិច្ចរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងចុះធ្វើការរុះរើកាប់ដុតបំផ្លាញចោលរបាំងសាច់អួន៨កន្លែងប្រវែង១៨០០ម៉ែត្រនិងលបលូ១៦គ្រឿងបង្គោល១០០០ដើមនិងរបាំងសាច់ស្បៃមុង៦កន្លែងប្រវែង៥០ម៉ែត្រលបលូស្បៃមុង៦គ្រឿងបង្គោល២០០ដើមត្រូវបានសមត្ថកិច្ចជលផលធ្វើការបង្ក្រាបខណះដែលក្រុមជនល្មើសធ្វើការដាក់ស្ទាក់ចាប់យកត្រីនៅក្នុងរដូវហាមឃាត់ ។

ការចុះបង្ក្រាបបទល្មើសនេសាទត្រីនៅក្នុងរដូវនេសាទខាងលើនេះធ្វើឡើងដោយមានការចូលរួមពីនាយរងខណ្ឌ័រដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងអធិការរដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ផ្នែកសង្កាត់រដ្ឋបាលកំពង់ប្រសាទនិងសហគមន៍នេសាទសរុបចំនួន២០នាក់មធ្យោបាយធ្វើសកម្មភាពការណូត៧គ្រឿង ។ ការចុះបង្ក្រាបរុះរើកាប់កំទេចចោលនៅរបាំងសាច់អួននិងរបាំងស្បៃមុងខាងលើនេះធ្វើឡើងនៅថ្ងៃទី២កញ្ញា២០១៨នៅចំណុចបឹងខាងក្រោយ ភូមិកោះកែវ ស្ថិតក្នុង ឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលបានស្ថិតនៅក្នុងការបង្ក្រាបបទល្មើសនេសាទខាងលើនេះបានបង្ហើបអោយដឹងថានៅចំណុចខាងលើនេះគឺក្រុមជនល្មើសធ្វើការដាក់របាំងសាច់អួនក្រឡាញឹកកាត់ទទឺងបឹងស្ទាក់ចាប់ត្រីគ្រប់ប្រភេទពិសេសរបាំងស្បៃមុងក្នុងរដូវបិទនេសាទដែលត្រីពងកូនខុសពីច្បាប់ស្តីពីជលផល ។

ការចុះធ្វើការបង្ក្រាបនេះសមត្ថកិច្ចជលផលក៍បានធ្វើការផ្សព្វផ្សាយអប់រុំណែនាំដល់ប្រជាពលរដ្ឋដែលនៅក្នុងតំបន់ខាងលើនេះសូមអោយបញ្ឈប់ការធ្វើនេសាទដាក់របាំងសាច់អួនក្រឡាញឹកពិសេសការធ្វើនេសាទដោយឧនករណ៍នេសាទដោយស្បៃមុងនៅក្នុងរដូវបិទនេសាទដែលច្បាប់បានហាមឃាត់ ៕

Facebook Comments
Loading...