ប្រកែកគ្នាបែកផ្សែង រឿងគប់កញ្ចក់ឡាន មានអ្នក រងរបួសនិងអ្នកអះអាងថាខ្លួនជាអ្នករងគ្រោះ

0
2038

ភ្នំពេញ ៖ រថយន្ត camry បាឡែនមួយគ្រឿង ពណ៌ ស មួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2AG-4842 ដែលម្ចាស់ អះអាងថាមាន យុវជនពីរនាក់ជិះម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីចាស់ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T-4331 ឌុបគ្នា បានយកដុំថ្មគប់បំបែកកញ្ចក់ ខាងក្រោយរបស់រថយន្តរបស់ពួកគេបណ្តាលអោយបែក ហើយពួកគេក៏បើក រថយន្ដដេញតាមដោយខឹង ពីចំណុចកន្លែងកើតហេតុនៅតាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រហូតមកដល់ចំណុចផ្លូវ ៩៥ កែងនឹងផ្លូវ ម៉ៅសេទុងដែលស្ថិតនៅក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ក៏ពួកគេបើករថយន្តកាក់ពីមុខម៉ូតូ បណ្តាលអោយដួលហើយ ក៏កើតជាហិង្សាបណ្ដាលឲ្យ ភាគីខាងម៉ូតូរងរបួសបែកចិញ្ចើមម្នាក់ហូរឈាមស្រោចខ្លួន ហើយ ភាគីខាងម៉ូតូបានអះអាងថាពួកគេមិនបានដឹងរឿងអ្វីឡើយហើយក៏មិនបានដែរជាអ្នកគប់កញ្ចក់រថយន្តរបស់គេអោយបែកនោះទេ ពួកគេ ទើបតែជិះម៉ូតូចេញពីកន្លែងកម្សាន្តកោះពេជ្រក៏ស្រាប់តែឃើញរថយន្ត នោះបើកដេញតាម ពួកគេ រហូតធ្វើឲ្យគ្ន ពួកគេភ័យ ជិះម៉ូតូគេចដើម្បីរកកន្លែងមានសុវត្ថិភាព រហូតមកចំណុចខាងលើក៏រថយន្តកាមរីបាឡែននោះបើកគៀរពួកបណ្តាលអោយដួលហើយចុះមកវាយពួកគេថែមទៀត ធ្វើឲ្យមានការ ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ទាំងយប់ នាវេលាម៉ោង ១ រំលងអាធ្រាត ឈានចូលថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៨ ។

យ៉ាងណាក្រោយកើតហេតុប្រហែលជាជិត១ ម៉ោងសមត្ថកិច្ចជំនាញខណ្ឌចំការមន បានធ្វើការសហការគ្នាជាមួយនឹងសមត្ថកិច្ចប៉ុស្តិ៍ចតុមុខ ដើម្បីមកទទួលយក ករណីដែលកើនឡើងនេះ យកទៅធ្វើការដោះស្រាយ សារតែកន្លែងកើតហេតុដំបូងក្នុងមូលដ្ធាន សង្កាត់ចតុមុខខណ្ឌដូនពេញ ហើយសមត្ថកិច្ចក៏បាន យករថយន្តក៏ដូចជាម៉ូតូ រួមទាំងម្ចាស់ យកទៅសាកសួរបន្ត នៅនគរបាលប៉ុស្តិ៍សចតុមុខ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

Facebook Comments
Loading...