ខឹងប្រពន្ធលេងបៀរជាប្រចាំ បុរសម្នាក់ដាច់ចិត្តចងកសម្លាប់ខ្លួន?

0
3483

ខេត្តព្រៃវែង៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាបុរសជាជាងសំណង់ម្នាក់បានយកក្រមាចងកសម្លាប់ខ្លួននិងរនងផ្ទះ ដោយសារមូលហេតុថាខឹងប្រពន្ធលេងបៀររាល់ថ្ងៃហាមអត់ស្ដាប់។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នៅចំណុចភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីវេលាម៉ោង១២:០០នាទីរសៀលថ្ងៃសៅរ៍ ៦រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៨។

គេបានឲ្យដឹងថាអ្នកធ្វើអត្តឃាតឈ្មោះ វង្ស ដេត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ឃុំខាងលើ បានយកក្រមាចងកសម្លាប់ខ្លួននិងរនងផ្ទះ។រហូតដល់ម៉ោងខាងលើ ទើបប្រពន្ធឡើងលើផ្ទះស្រាប់តែឃើញប្តីចងកសម្លាប់ខ្លួន ស្លាប់បាត់ហើយខណៈនាងស្មានថាប្ដីចេញទៅធ្វើសំណង់ដូចសព្វដង។

បើតាមអ្នកជិតខាងបានឲ្យដឹងថា កន្លងមកអ្នកធ្វើអត្តឃាត (ប្តី)និងប្រពន្ធ ឈ្មោះ ឆេន សាន អាយុ២៨ឆ្នាំ តែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់។ព្រោះប្ដីខឹងនឹងប្រពន្ធលេងបៀរស៊ីគូរថៃជាប្រចាំហាមមិនស្ដាប់ រហូតដល់ពេលកើតហេតុទើប ចងកសម្លាប់ខ្លួនតែម្ដង។

Facebook Comments
Loading...