ចុះបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនប្រុស-ស្រី ១៧នាក់

0
943

ក្រុងព្រះសីហនុ-មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីអោយដឹងជាបឋមថា នៅម៉ោងជាង១២យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០២.០៩.២០១៨វេលាម៉ោង0០:00នាទី កម្លាំងអាវុធហត្ថក្រុងព្រះសីហនុ និងកម្លាំងអាវុធហត្ថខេត្ត បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចក្លឹមកំសាន្ត អុី តៃជាយិន នៅជិតមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ក្នុងនោះឃាត់ខ្លួនបានជនជាតិចិនចំនួន១១នាក់ ស្រី០៦នាក់ និងដកហូតបានគ្រឿងញៀនមួយចំនួនធំ។

ករណីនេះ សមត្ថកិច្ចកំពុងបន្តនិតិវិធីសាកសួរ ឈ្មោះនិងសាវតាជនសង្សយ័ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕

Facebook Comments
Loading...