សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទ កាប់បំផ្លាញស្បៃលបនឹងស្បៃព្រួល យកដុតកំទេចចោល

0
801

ខេត្តកំពង់ចាម៖ សមត្ថកិច្ចខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសគ្រប់ប្រភេទកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបឹងល្វា ភូមិល្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយរឹបអូសឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំ។

ក្នុងការចំបង្ក្រាបបទល្មើសនេសាទខាងលើ កម្លាំងជំនាញ បានកាប់បំផ្លាញស្បៃលបចំនួន ៣៥មាត់ នៅនឹងកន្លែង រឹបអូសស្បៃព្រួលបាន ១,៥០០ម៉ែត្រ យកមកដុតកំទេចចោល នៅភូមិអារក្សត្នោត និងបានប្រលែងកូនត្រីចំនួនប្រហែល ២៥០គីឡូក្រាមចូលទៅបឹងធម្មជាតិវិញផងដែរ៕

Facebook Comments
Loading...