ទ្រីយ៉ាត្លុងទទួលកង់១៤គ្រឿងពី ក្រុមហ៊ុនGIANT

0
1057

ភ្នំពេញ: ក្រុមហ៊ុនកង់ GIANT បានប្រគង់កង់ចំនួន១៤គ្រឿងព្រមទាំងឯកសណ្ឋាន១៤ឈុតដល់សហព័ន្ធទ្រីយ៉ាត្លុងនៅព្រឹកថ្ងៃទី២៧សីហានាទីស្នាក់កាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

បើតាមការឲ្យដឹងពីលោកងិន សុបញ្ញាបានឲ្យដឹងថាកង់ទាំង១៤គ្រឿងនេះជាប្រភេទកង់គួក(Road Bike)ឯសម្ផារៈចំនួន១៤ឈុតនោះមានខោ-អាវ ស្រោមជើងវ៉ែនតា និងមួកសម្រាប់ជិះកង់ ។

ទ្រីយ៉ាត្លុងជាប្រភេទកីឡាដែលមានកីឡាចំនួន៣ប្រភេទបញ្ចូលគ្នា គឺហែលទឹកចម្ងាយ១,៥០គីឡូម៉ែត្រ ជិះកង់ចម្ងាយ៤០គីឡូម៉ែត្រ និង ចុងក្រោយរត់ចម្ងាយ១០គីឡូម៉ែត្រ ។

នេះមិនមែនជាលើកដំបូងទេដែលក្រុមហ៊ុនកង់ GIANT ផ្ដល់អំណោយជាកង់ដល់សហព័ន្ធ ទ្រីយ៉ាត្លុងគ្តាន់តែលើកនេះក្រុមហ៊ុនប្រគល់ជាទ្រង់ទ្រាយធំ ។កង់ទាំង១៤គ្រឿងនេះគឺប្រគល់សម្រាប់ការហ្វឹកហាត់របស់កីឡាថ្នាលដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សូមបញ្ជាក់ថាសព្វថ្ងៃនេះសហព័ន្ធទ្រីយ៉ាត្លុងមានកីឡាករថ្នាលចំនួន៦រូប និង កីឡាការិនីថ្នាល់ចំនួន៤រូបពួកគេតែងតែទៅហ្វឹកហាត់នៅខេត្តកែបដែលជាទីតាំងហ្វឹកហាត់ដ៏ប្រពៃសម្រាប់កីឡាទ្រីយ៉ាត្លុងនេះ ។

Facebook Comments
Loading...