ដំណឹងល្អសម្រាប់ការអភិរក្សសត្វខ្សឹប (ក្ងោកទេព)!

0
1157

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះខេត្តសៀមរាប (ACCB) និងសមាគមមគ្គុទ្ទេសក៍សត្វស្លាប (CBGA) បានធ្វើការព្រលែងសត្វខ្សឹបឬក្ងោកទេពឈ្មោលចំនួន០១ក្បាលចូលក្នុងជម្រកធម្មជាតិនៃតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតនៅក្នុងភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីការព្យាបាលរយៈពេលប្រមាណ១ខែកន្លងមក។ បើតាមសមាគមមគ្គុទ្ទេសក៍សត្វស្លាប (CBGA) បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែមិថុនា ក្មេងៗក្នុងភូមិបានប្រទះឃើញសត្វក្ងោកទេពក្នុងសភាពទ្រុឌទ្រោមនៅក្នុងស្រែមួយស្ថិតនៅក្នុងឃុំសានគ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សត្វក្ងោកទេពនេះត្រូវបានបញ្ជូនភ្លាមៗទៅកាន់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដើម្បីយកទៅព្យាបាល ។

សត្វខ្សឹប (ក្ងោកទេព) ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុត ខណៈចំនួនរបស់វា នៅលើសាកលលោកមានតិចជាង៨០០ក្បាល។ កម្ពុជាគឺជាប្រទេសដ៏សំខាន់បំផុតនៅលើសាកលលោកដើម្បីអភិរក្សសត្វខ្សឹបនេះកុំឲ្យបាត់បង់ ខណៈចំនួនរបស់សត្វខ្សឹបនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១២ មានប្រមាណ៤៣២ក្បាល។ ទីជម្រកវាលស្មៅនៃតំបន់ទំនាបទន្លេសាបក្នុងខេត្តកំពង់ធំគាំទ្រដល់ការរស់នៅរបស់សត្វខ្សឹបច្រើនជាងគេបង្អស់នៅលើពិភពលោកនិងមានសារៈសំខាន់បំផុតសម្រាប់ការរស់រានមានជីវិតរបស់ក្ងោកទេព។

ប្រភព ៖ WCS Cambodia

Facebook Comments
Loading...